កូឡាឡាំពួរ-
ប្រទេសម៉ាលេស៊ីបានបង្ហាញនូវការព្រួយបារម្ភថា ភាពជាដៃគូរសន្តិសុខ ដែលរួមមានអូស្ត្រាលី អង់គ្លេសនិងអាមេរិក ដែលគេស្គាល់ថាជាAUKUS អាចនឹងរាលដាលបង្កើតទៅជាការរត់ប្រណាំងខាងអាវុធនុយគ្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក Bernama បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១៨ខែកញ្ញា។
អូស្ត្រាលីនឹងស្ថាបនានាវាមុជទឹកចំនួន៨គ្រឿង ដែលដើរដោយឋាមពលនុយគ្លេអ៊ែរដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីដៃគូរសម្ព័ន្ធមិត្ត ដែលនឹងធ្វើឲ្យចិនមានការខឹងសម្បារ។“ វានឹងបង្ករហេតុនាំឲ្យមហាអំណាចដ៏ទៃទៀតប្រព្រឹត្តិនូវទង្វើឈ្លានពានដូចគ្នាដែរ នៅក្នុងតំបន់ ជាពិសេសគឺនៅក្នុងសមុទ្ទចិនខាងត្បូង “អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីម៉ាលេស៊ី។លោក Sabris Ismail បានជំរុញឲ្យភាគីទាំងអស់ដែលពាក់ព័ន្ធ បញ្ចៀសនូវការបង្ករហេតុនិងការប្រឡងប្រណាំងសព្វាវុធនៅក្នុងតំបន់ ។ “ក្នុងនាមជាសមាជិកនៃប្រទេសមួយនៅក្នុងអាស៊ាន ម៉ាលេស៊ីនឹងទ្រទ្រង់គោលការណ៍ក្នុងការថែររក្សារអាស៊ានឲ្យក្លាយទៅជាតំបន់មួយដែលមាន សន្តិភាព សេរីភាព និងអព្យាក្រិតភាព (ZOPFPAN)” សេចក្តីថ្លែងការណ៍ បាននិយាយ។លោកនាយករដ្ឋមន្រ្តី Ismail Sabri Yaakob បានទទួលនូវការហៅទូរស័ព្ទពីសមភាគីអូស្រ្តាលីរបស់លោក គឺលោក Scott Morrison កាលពីថ្ងៃសុក្រ ដៅយបានប្រាប់លោកពី កិច្ចព្រមព្រៀង AUKUS និងបានធ្វើសេចក្តីពន្យល់លំអិតរបស់វា ។
ការរិយាល័យនាយករដ្ឋមន្រ្តីបាននិយាយថា អម្លុងពេលក្នុងការសន្ទនាតាមទូរស័ព្ឌនោះ លោក Sabris Ismail បានបង្ហាញនូវសារៈសំខាន់នៃការប្រកាន់ជំហរ របស់ម៉ាលេស៊ីទៅលើ ការប្រតិបត្តិរបស់នាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរនៅក្នុងដែនទឹក ដោយគោរពទៅតាមច្បាប់ (UNCLOS)អង្គការសហប្រជាជាតិទទួលបន្ទុកច្បាប់សមុទ្ទ។