BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិបត្តិកាន់តែឡើងកំដៅបារាំងបានចោទអាមេិរក និងអូស្រ្តាលីថាភូតភរ

ថ្ងៃអាទិត្យ, 19 ខែកញ្ញា 2021 14:20  Nimoul Soth

បារាំងកាលពីថ្ងៃសៅរ៍បានចោទប្រកាន់អាមេរិកនិងអូស្រ្តាលីថាបានភូតភរ ក្នុងការបែកធ្លាយរឿងបញ្ចប់កិច្ចសន្យារបស់អូស្រ្តាលី ដែលថានឹងទិញនាវាមុជទឹកពីបារាំង ព្រមទាំងបានព្រមានថាវិបត្តិដ៏ធ្ងន់ធ្ងរនឹងកើតមានដោយខានពុំបាននៅក្នុងសម្ព័ន្ធមិត្តដ៏យូរលង់មួយនេៈ ។

ការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការលុបចោលកិច្ចសន្យាទិញនាវាមុជទឹកបារាំង ហើយងាកទៅរកអាមេរិកវិញនោះ បានធ្វើឲ្យទីក្រុងប៉ារីសមានកំហឹងក្រេវក្រោធយ៉ាងខ្លាំង ដែលជាហេតុនាំឲ្យលោកប្រធានាធិបតី  Emanuel Macron ធ្វើការកោះហៅឯកអគ្គរដ្ឋទូតប្រចាំទីក្រុង កង់បេរ៉ានិងវ៉ាស៊ីនតោនឲ្យត្រឡប់មកកាន់មាតុប្រទេសវិញដែលជាទង្វើមួយពុំធ្លាប់មានពីមុនមក។

ជម្លោះនេះបានរាលដាលរហូតដល់ធ្វើឲ្យមានការប្រេះឆារវាងសម្ព័ន្ធមិត្តដ៏យូរលង់ និងសេចក្តីសង្ឃឹមដែលបានបាត់បង់ក្នុងសករាជលោកប្រធានាធីបតីTrump ហើយដែលវាបានត្រឡប់មកវិញនៅក្នុងអាណ្ណត្តិថ្មីរបស់លោកប្រធានាធិបតី Joe-Biden ដែលនាំមកនូវភាពប្រសើរឡើងវិិញរវាងទីក្រុងប៉ារីសនិងវ៉ាស៊ិនតោន។

ថ្លែងទៅកាន់ទូរទស្សន៍បារាំង 2 លោករដ្ឋមន្ត្រីក្រសួងការបរទេស  Jean- Yves Le Drian មិនបានចង្អុលបង្ហាញថាបារាំងបានប្រុងប្រៀបនឹងធ្វើឲ្យវិបត្តិនេះស្ងប់ស្ងាត់ទៅវិញទេ ដោយលោកប្រើពាក្យពេចន៍ចំៗដែលមិនមែនជាភាសារទូតទៅកាន់អូស្រ្តាលី សហរដ្ឋអាមេរិកនិងអង់គ្លេស ដែលជាអ្នកចូលរួមក្នុងរឿងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីនោះផងដែរ។"វាមានរឿងភូតភរ វៀចវេរ បោកបញ្ឆោត ដែលជាការក្បត់នឹងទំនុកចិត្ត និងជាការប្រមាថផងដែរ"Le Drian បាននិយាយ "រឿងនេះមិនអាចធ្វើទៅបានទេ"។លោកបានពិពណ៌នាទៀតថាការដកត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតពីប្រទេសទាំង២ វាជាលើកទី១ក្នុងប្រវត្តិសាស្រ្តរវាងប្រទេសទាំងនោះ វាក៏ជានិមិត្តរូបផងដែរ
នៃសកម្មភាពរបស់យើងដែលចង់បង្ហាញថា យើងមិនសប្បាយចិត្តនិងវាក៏បញ្ជាក់ពីវិបត្តិដ៏ធ្ងន់ធ្ងររវាងប្រទេសនឹងប្រទេសដែលពិបាកនឹងរកអ្វីមកជូសជុលបាន។ប៉ុន្តែអូស្រ្តាលីបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់បារាំង ថាជាទង្វើរក្បត់របស់ខ្លួនជាមួយនឹងទីក្រុងប៉ារីស តាមរយៈលោករដ្ឋមន្រ្តីក្រសួងការពារជាតិ Peter Dutton វិញថា ទីក្រុងកង់បេរ៉ា មានភាពស្មោះត្រង់ បើកចំហរ និងមិនវៀចវេរ ជាមួយនឹងទីក្រុងប៉ារីស ដែលកំពុងមានការខ្វាយខ្វល់នៅលើរឿងនេះទេ ។ កាលពីថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Simon Birmingham បាននិយាយថា ប្រទេសរបស់លោកបានជូនព័ត៌មានទៅរដ្ឋាភិបាលបារាំង ឲ្យបានដឺងមុនគេបង្អស់ មុននឹងរឿងនេះបែកធ្លាយជាសាធារណៈ ។លោកបាននិយាយប្រាប់វិទ្យុ ABC ថា វាជាសេចក្តីសម្រេចដ៏លំបាកជាទីបំផុត ដើម្បីបញ្ចប់កិច្ចសន្យាជាមួយបារាំង។

242(242)-1
 


ថ្ងៃអាទិត្យ, 19 ខែកញ្ញា 2021 14:20  Nimoul Soth