កំពង់ចាម ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមរួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក កងមាស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការ រងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ។ ជនសង្ស័យទាំង ០៥នាក់ ដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិការនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ បានធ្វើតេស្តលើសំណាករកវីរុសកូវីដ-១៩ជាលទ្ធផលអវិជ្ជមានទាំងអស់ ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ , ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។
បន្ទាប់ ពីទទួលបានចម្លើយសារភាពពីជនសង្ស័យខាងលើនៅថ្ងៃដដែលសមត្ថកិច្ចបានសុំគោលកាណ៍ធ្វើការពន្លាតដែនដីបន្ដកិច្ចប្រតិបត្តិការសហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ កម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុក អូររាំងឪ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រធាតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ១.ឈ្មោះ អ៊ុន សុភ័ស្ដ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិម្រាម ទៀក ឃុំជីរោទ៍២ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។ ២. ឈ្មោះ អ៊ុន អ៊ី ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ ម្រាមទៀក ឃុំ ជីរោទ៍២ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ និង ៣. ឈ្មោះ សា រ៉ាត់ម៉ារី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិ ថ្មកណ្ដាល ឃុំ ប្រធាតុ ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ ។
ជនសង្ស័យទាំង០៣នាក់ ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផលអវិជ្ជមានទាំង០៣នាក់ ។
ដកហូតវត្ថុ តាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ ( ធំ ០២ កញ្ចប់ ), ទូរស័ព្ទដៃចំនួន ០៤គ្រឿង , ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួននិងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុបុ្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕