ខេត្តកែប ៖ ក្រុមក្មេងទំនើងប្រុស-ស្រីចំនួន ២៣នាក់ ជិះម៉ូតូ ៩គ្រឿង មកពីរាជធានីភ្នំពេញនិងបណ្តាខេត្តផ្សេងទៀតនៅយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ត្រូវបានកម្លាំងអន្តរាគមន៍សហការណ៍ជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរចាប់ ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធា រដ្ឋស្នងការនគរបាលខេត្តកែប ។
ក្រុមក្មេងទំនើងទាំងនោះបានកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាលនិងបានដុតផាវផ្ទុះលាន់ឮបង្ករការភ្ញាក់ផ្អើលនិងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាន នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាផឹកស៊ីតទៅទៀតនឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ ៕