BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការហៅឯកអគ្គរដ្ឋទូតឲ្យត្រឡប់ទៅស្រុកវិញរបស់បារាំងវាគ្រាន់តែជា​​ "កំទិចនៃភ្នំទឹកកក"

ថ្ងៃអាទិត្យ, 19 ខែកញ្ញា 2021 06:56  Jasmine Tea

សេចក្តីសំរេចជាប្រវត្តិសាស្រ្តរបស់បារាំងក្នុងការហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសអាមេរិកនិងអូស្រ្តាលី វាហាក់ដូចជាទៅឆ្ងាយពីជម្លោះនៃការទូតអ្នកវិភាគបានព្រមាន ។ ចលនាតវ៉ាប្រឆាំងទៅនឹងសេចក្តីសំរេច ដ៏ភ្ញាក់ផ្អើលរបស់ទីក្រុងកង់បេរ៉ាក្នុងការផ្អាកបញ្ជាទិញនាវាមុជទឹកដែលផលិតដោយប្រទេសបារាំងហើយនឹងកិច្ចព្រមព្រៀងសន្តិសុខរវាងទីក្រុងវ៉ាស៊ិនតោននិងឡុងដុងនឹងមានផលប៉ះពាល់ដល់តួរនាទីបារាំងនិងអឹរ៉ុបនៅក្នុង NATO ដែលកំពុងតែមានភាពតានតឹងរួចជាស្រេចជាមួយអង់គ្លេស។

2021-09-19 06.43.27-2

មន្ត្រីបារាំងបានធ្វើការចោទប្រកាន់ អាមេរិក អង់គ្លេសនិងអូស្រ្តាលី ថាបានប្រព្រឹត្តិនូវអំពើមិនសុចរិតវៀចវេរប្រើរបៀបបោកបញ្ឆោតដែលធ្វើឲ្យបារាំងរងនូវការអាម៉ាស។

" រឿងនេះវាហាក់ដូចជាទៅឆ្ងាយពីជម្លោះនៃការទូតការដកឯកអគ្គរដ្ឋទូតវាគ្រាន់តែជាកំទិចនៃភ្នំទឹកកកទេ" Peter Ricketts អតីតអនុរដ្ឋលេខាធិការអចិន្រ្តៃយ៍នៃការិយាល័យការបរទេសនិងជាអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសបារាំង និយាយប្រាប់វិទ្យុ BBC 4s កម្មវិធីថ្ងៃនេះ។

“ សំរាប់បារាំងវាមានអត្ថន័យជ្រាលជ្រៅណាស់វាជាអំពើក្បត់ពីព្រោះនេះវាមិនមែនគ្រាន់តែជាកិច្ចសន្យាក្នុងការលក់អាវុធនោះទេតែនេះគឺជាការរៀបចំដ៏យូរអង្វែងរបស់បារាំងនូវគំរោងដៃគូរជាយុទ្ធសាស្ត្រជាមួយនឹងអូស្រ្តាលីតែពេលនេះអូស្រ្តាលីបែរជាគ្រវែងវាចោលហើយបានទៅលួចចរចារដោយស្ងាត់កំបាំងពីក្រោយខ្នងប្រទេសបារាំងជាមួយនឹងសម្ព័ន្ធមិត្ត NATO ពីរគឺអាមេរិកនិងអង់គ្លេសដើម្បីចុះកិច្ចសន្យាថ្មីមួយ” ។

 “ចំពោះបារាំងរឿងនេះហាក់ដូចជាបានទទួលនូវការបរាជ័យទាំងស្រុងនៃទំនុកចិត្តរវាងសម្ព័ន្ធមិត្តហើយបារាំងក៏កំពុងដាក់ការមន្ទិលសង្ស័យក្នុងចិត្តថា តើ NATO នឹងមានប្រយោជន៍អ្វីសំរាប់គេហើយដើម្បីអ្វី? “ ។ ដូច្នេះរឿងនេះអាចនឹងមានការប្រេះឆានៅក្នុងចំណោម NATO ដែលអង់គ្លេសកំពុងតែចង់ឲ្យអង្គការមួយនេះមានដំណើរការយ៉ាងរលូន។

Rickett បានបន្ថែមទៀតថា “ខ្ញុំគិតថា ពួកគេបានធ្វើការវាយតម្លៃទាបពេកទៅលើផលប៉ះពាល់ដែលនឹងកើតមានឡើងចំពោះបារាំងដែលបារាំងអាចគិតបានថាវាជាភាពអាម៉ាស វាជាទង្វើក្បត់នូវទំនុកចិត្តនៅចំពេលដែលលោកប្រធានាធិបតី Macron នឹងរៀបចំនូវការបោះឆ្នោតមួយដែលលោកនឹងត្រូវប្រកួតប្រជែងជាមួយគូរបដិបក្ខដ៏ស្រួចស្រាវនឹងតឹងតែងជាទីបំផុតទៀតផង“ ។

អាមេរិកបាននឹងកំពុងសំដែងនូវការសោកស្តាយព្រមទាំងប្តេជ្ញាចិត្តថានឹងរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកដំណោះស្រាយនូវការខ្វែងគំនិតគ្នានេះក្នុងរយៈពេលពីរបីថ្ងៃទៀតជាមួយនឹងបារាំង។


ថ្ងៃអាទិត្យ, 19 ខែកញ្ញា 2021 06:56  Jasmine Tea