លោកឯកអគ្គរដ្ឋទូតបារាំង Jean-Pierre Thebault ត្រូវបានហៅឲ្យវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ដោយសារមន្រ្តីជាន់ខ្ពស់បារាំងមានការខឹងសម្បារយ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់អូស្រ្តាលីដែលបានលុបចោលនូវកិច្ចសន្យាទិញនាវាមុជទឹកដែលមានតន្លៃ៩០ពាន់លានដុល្លារ ។
នៅក្នុងរយៈពេលដ៏ខ្លីមុននឹងចាកចេញពីទីក្រុង កង់បេរ៉ា លោកThebault បាននិយាយថា លោកមានសេចក្តីក្រៀមក្រំយ៉ាងខ្លាំងដែលត្រូវបានចាកចេញ ហើយក៏បានប្រៀបប្រដូចទង្វើររបស់អូស្រ្តាលី ចំពោះបារាំង ថាជា “ការលបចាក់ពីក្រោយខ្នង”។
“ ខ្ញុំគិតថានេះជាកំហុសមួយដ៏ធំមួយ វាជាការវាយតម្លៃដ៏អាក្រក់អាក្រីបំផុតក្នុងនាមជាដៃគូរ ព្រោះវាមិនមែនជាការសន្យាទេ វាមានភាពជាដៃគូរដែលត្រូវតែឈរនៅលើមូលដ្ឋាននៃការទុកចិត្តគ្នា យល់ចិត្តគ្នាទៅវិញទៅមកដែលប្រកបទៅដោយភាពល្អូកល្អឺននិងជិតស្និទ្ធ“ លោកThebault បាននិយាយយ៉ាងដូច្នេះ។
លោកបានបន្ថែមទៀតថា “ ទំនាក់ទំនងរវាង ពលរដ្ឋនិងពលរដ្ឋ បារាំងនិងអូស្រ្តាលី រឹងមាំណាស់ ហើយវានៅតែរឹងមាំយ៉ាងដូច្នេះ “។
មន្រ្តីជាន់ខ្ពស់របស់បារាំង បានចោទប្រកាន់មកលើអូស្ត្រាលីថា មានចេតនាក្នុងការរក្សារទុកភាពអាថ៌កំបាំង មុនពេលនឹងប្រកាសថាខ្លួននឹងទិញនាវាមុជទឹកដែលដើរដោយឋាមពលបរិមណូ ពីអាមេរិកនិងអង់គ្លេស ដោយបានពិពណ៌នាថា “ជាការក្បត់នឹងទំនុកចិត្ត “ ។
ជម្លោះការទូតនេះ ឥឡូវវាបានគំរាមកំហែងនិងអាចរាលដាលទៅដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្រ្តាលី និងទីក្រុងប៉ារីស ខណៈដែលអូស្រ្តាលីបច្ចុប្បន្នកំពុងចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគមនីអឹរ៉ុប។
នៅពេលដែលនិយាយយោងទៅដល់ការចរចារ លោក Clement Baune រដ្ឋមន្រ្តីបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បាននិយាយប្រាប់ទូរទស្សន៍បារាំង 24 hours ថា “ ខ្ញុំមើលមិនឃើញថា តើយើងអាចទុកចិត្តដៃគូរ អូស្រ្តាលីយើងដោយរបៀបណានោះទេ ? “។