បន្ទាយ មាន ជ័យ ៖ ផ្ទះ ប្រជាពលរដ្ឋ ០១ ខ្នង ធ្វើ អំពី ឈើ ប្រក់ ស័ង្កសី ទំហំ ៧ ម៉ែត្រ គុណ ៨ ម៉ែត្រ ត្រូវ បាន អគ្គី ភ័យ ឆាបឆេះ បំផ្លាញ អស់ទាំង ស្រុង ។ ហេតុការណ៍ នេះ កើតឡើង នៅ វេលា ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នៅ ភូមិ ភូមិ ថ្នល់ ដាច់ ឃុំ ថ្មពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាល ស្រុក ថ្មពួក បាន ឲ្យ ដឹង ថា ម្ចាស់ផ្ទះ មានឈ្មោះ លឿន ឡឹប ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់ នៅ ភូមិ ភូមិ ថ្នល់ ដាច់ ឃុំ ថ្មពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ( ម្ចាស់ មិន បាន នៅផ្ទះ ទេ ធ្វើ ចំណាកស្រុក ទៅ ធ្វើការ នៅ ប្រទេស ថៃ ដោយ ទុក ឲ្យ កូនប្រុស ម្នាក់ អាយុ ១៣ ឆ្នាំ នៅ ចាំផ្ទះ ) ។
ប្រភព ដដែល បាន បញ្ជាក់ ថា ក្រោយ ពី ទទួល ព័ត៌មាន ពី ប្រជាពលរដ្ឋ កម្លាំង ប្រចាំ បញ្ជា អធិការដ្ឋាន និង ប៉ុស្តិ៍ បាន ដឹកនាំ ដោយ លោក វរសេនីយ៍ទោ ឈឿ ន គឹ ម ឈុ ន អធិការ នគរបាល ស្រុក ថ្មពួក បាន ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ របស់ អធិការដ្ឋាន ចំនួន ០១ គ្រឿង ចុះ ជួយ អន្តរាគមន៍ បាញ់ ទឹក ០១ រថយន្ត ដើម្បី ពន្លត់ និង ទប់ស្កាត់ មិន ឲ្យ ឆ្លង រាលដាល ទៅ ផ្ទះ អ្នក ជិតខាង ។
សមត្ថកិច្ច បន្ត ថា ចំពោះ មូលហេតុ ដែល បង្ក ឲ្យ កើត មាន អគ្គី ភ័យ នេះ សង្ស័យ បណ្តាល មក ពី ទុ ស្សេ ខ្សែភ្លើង ខណៈ សាក ថ្ម ទូរស័ព្ទ ចោល នៅ លើ កន្លែងដេក ដែល មាន ពួក ខ្នើយ ពេល ផ្ទុះ ថ្ម ទូរស័ព្ទ បង្ក ជា ផ្កាភ្លើង ប៉ះ នឹង ពួក ខ្នើយ ឆាបឆេះ តែ ម្តង ព្រោះ មុន ពេល កើតហេតុ កូនប្រុស ម្ចាស់ផ្ទះ ក្រោយ ពី ដេក លែង ទូរស័ព្ទ អស់ ថ្ម បាន សាក ចោល ហើយ ដើរទៅ ហូប បាយ នៅផ្ទះ ជីដូន ក្បែរ នោះ ដែរ ប្រហែលជា មួយសន្ទុះ ធំ ក៏ បាន សម្លេង ផ្ទុះ ដែរ តែ មិន បាន ចាប់អារម្មណ៍ ថា ផ្ទុះ ថ្ម ទូរស័ព្ទ ទេ លុះ មាន ផ្សែង និង អណ្តាតភ្លើង ពេញបន្ទុក ទើប ដឹង និង ស្រែក ឆោឡោ ។ ចំពោះ ការ ខូចខាត ផ្ទះ និង សម្ភារៈ ប្រើប្រាស់ ទ្រព្យសម្បត្តិ ក្នុងផ្ទះ ឆេះ អស់ទាំង ស្រុង ៕