BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចក្រុងប៉ោយ ប៉ែត បង្ក្រាបករណី ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ ៣ នាក់

ថ្ងៃសៅរ៍, 18 ខែកញ្ញា 2021 18:52  BeeTube News

បន្ទាយ មាន ជ័យ ៖ នៅ វេលា ម៉ោង ០២ និង ៣០ នាទី រសៀល ថ្ងៃ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ លោក វរសេនីយ៍ឯក ធិ ន ស៊ិ ន ដេ ត ស្នងការ រង ទទួល ផែនការ ងារ ប្រឆាំង គ្រឿងញៀន បាន ដឹកនាំ កម្លាំង ការិយាល័យ នគរបាល ប្រឆាំង គ្រឿងញៀន និង កម្លាំង អធិការដ្ឋាន នគរបាល ក្រុង ប៉ោយ ប៉ែ ត ចុះ ប្រតិបត្តិការ បង្ក្រាប មុខសញ្ញា ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន ចំនួន ០៣ នាក់ ក្នុង នោះ ស្រី ០១ នាក់ នៅ ចំណុច បន្ទប់ ជួល ០១ កន្លែង ស្ថិត នៅ ភូមិ បា លិ លេ យ្យ ២ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។
 

2021-09-18 18.53.59
 

លោក វរសេនីយ៍ឯក ធិ ន ស៊ិ ន ដេ ត បាន ឲ្យ ដឹង ថា ៖ ដោយ អនុវត្ត តាម បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ របស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង ដោយ មានការ សម្របសម្រួល ពី ឯកឧត្តម កើត សុ វ ណ្ណា រ៉េ ត ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ វេលា ម៉ោង ០២ និង ៣០ នាទី រសៀល ថ្ងៃ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ លោក បាន ដឹកនាំ កម្លាំង ជំនាញ ការិយាល័យ ប្រាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ និង កម្លាំង អធិការដ្ឋាន នគរបាល ក្រុង ប៉ោយ ប៉ែ ត បង្ក្រាប មុខសញ្ញា ជួញដូរ និង ប្រើប្រាស់ នូវ សារធាតុ ញៀន ខុសច្បាប់ ឃាត់ខ្លួន ជនសង្ស័យ ០៣ នាក់ នៅ ចំណុច បន្ទប់ ជួល ០១ កន្លែង ស្ថិត នៅ ភូមិ បា លិ លេ យ្យ ២ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។
 

2021-09-18 18.54.12
 

ជនសង្ស័យ មានឈ្មោះ ១- ឈ្មោះ ចាន់ គី ម ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិតប្រាកដ ,២- ឈ្មោះ ឆ ន សា រ៉ា ក់ ភេទ ប្រុស អាយ ៤២ ឆ្នាំ មុខរបរ កម្មករ លើក គីប ខោអាវ ( ជា ប្តី ប្រពន្ធ ) មុខសញ្ញា ជួញដូរ ,៣ - ឈ្មោះ ឆួ ម សៀង ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅ ភូមិ បា លិ លេ យ្យ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត មុខសញ្ញា ប្រើប្រាស់ ។
 

2021-09-18 18.54.07
 

លោកស្នងការ រង បាន បញ្ជាក់ ថា ក្នុង កិច្ច ប្រតិបត្តិការ បង្ក្រាប នេះ សមត្ថកិច្ច ដកហូត បាន វត្ថុ តាង មាន ៖- ម្សៅ ក្រាម ពណ៌ ស ថ្លា ( សង្ស័យ សារធាតុ ញៀន ) ចំនួន ០៣ កូន ថង់ តូច ទម្ងន់ ស្មើ ៦.០៩ ក្រាម ថ្លឹង ទាំង សំបក ,- ថ្នាំ ប្រភេទ គ្រាប់ ពណ៌ ក្រហម ចំនួន ចំនួន ៦០ គ្រាប់ ,- ដែកកេះ ២, សំបក ថង់ មួយ ចំនួន និង បំពង់ បឺត មួយ ចំនួន ។

លោកស្នងការ រង បាន បញ្ជាក់ ថា ជនសង្ស័យ ទាំង ០៣ នាក់ រួម ទាំង វត្ថុ តាង នគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀន បាន រៀបចំ សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បី ចាត់ការ តាម នីតិវិធី ៕


ថ្ងៃសៅរ៍, 18 ខែកញ្ញា 2021 18:52  BeeTube News