ភ្នំពេញ ៖ តាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក នៅ ថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ឲ្យ ដឹង ថា ចំនួន គោលដៅ សរុប ១៦៣ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ៧.៨១៦ គ្រឿង ម៉ូតូ ៤.៦៨៦ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៨០៣ គ្រឿង មាន ម៉ូតូ ចំនួន ៦២១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
ដោយឡែក ក្នុង រយៈពេល ១៨ ថ្ងៃ ( ថ្ងៃ ទី ០១-១៨ ខែកញ្ញា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៩៧.៧៩៥ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១២.៣៣០ គ្រឿង មាន ម៉ូតូ ចំនួន ៩.៥៨៩ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៨ ថ្ងៃ នៃ ខែកញ្ញា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ង ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕