សៀមរាប ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីលង់ទឹកស្លាប់នៅចំណុចលូទឹកហូរខាងត្បូងភូមិដែលមានចំងាយ១១០ម៉ែត្រ ស្ថិតនៅភូមិចារចាស់ ឃុំស្លែស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្មេងរងគ្រោះឈ្មោះ ស៊ីល ប្រែង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្សរស់នៅភូមិឃុំកើតហេតុខាងលើ។ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថា តាមការបំភ្លឺរបស់សាក្សីឈ្មោះ ណេត ខ្វាន់ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានបំភ្លឺឲ្យដឹថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ គាត់និងជនរងគ្រោះបាននាំគ្នាទៅបង់សំណាញ់នៅមុខលូទឹកហូរខ្លាំងគួចរុំជើងនឹងសំណាញ់បណ្ដាលឲ្យលង់ទឹកស្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យលើខ្លួនប្រាណសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕