ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក ជនសង្ស័យចំនួន៣៣នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកញ្ញានេះ។ ក្នុងចំណោមជនសង្ស័យទាំង៣៣នាក់ រួមមាន៖ ជួញដូរ១១ករណី ឃាត់២៨នាក់ និងប្រើប្រាស់៣ករណីឃាត់៥នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ១៧ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន(Ice)=៨៤,៦២ក្រាម និង៣៥កញ្ចប់តូច។
លទ្ធផលខាងលើ១២អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ ៖ ជួញដូរ១ករណីឃាត់១នាក់ ចាប់យកIce ១,១៤ក្រាម។
២ / បាត់ដំបង ៖ ជួញដូរ១ករណីឃាត់២នាក់ ចាប់យកIce ១៣,៦៨ក្រាម។
៣ / កំពង់ចាម ៖ ជួញដូរ១ករណីឃាត់១០នាក់និងអនុវត្តន៍ដីកា១ករណី ចាប់១នាក់ចាប់យកIce ១៤,៦៥ក្រាម។
៤ / កំពង់ឆ្នាំង ៖ ប្រើប្រាស់១ករណីឃាត់១នាក់។
៥ / កំពង់ស្ពឺ ៖ ជួញដូរ១ករណីឃាត់១នាក់ ចាប់យកIce ០,៨៥ក្រាម។
៦ / កំពត ៖ ជួញដូរ២ករណីឃាត់៤នាក់ ចាប់យកIce ២,០៩ក្រាម។
៧ / ព្រៃវែង ៖ ជួញដូរ១ករណីឃាត់១នាក់ ចាប់យកIce ១,០៧ក្រាម។
៨ / ពោធិ៍សាត់ ៖ ជួញដូរ១ករណីឃាត់៣នាក់ ប្រើប្រាស់១ករណីឃាត់១នាក់ ស្រី១នាក់ចាប់យកIce ៩,៣០ក្រាម។
៩ / សៀមរាប ៖ ប្រើប្រាស់១ករណីឃាត់៣នាក់។
១០ / ស្វាយ រៀង ៖ ជួញដូរ១ករណីឃាត់៤នាក់ស្រី១នាក់ ចាប់យកIce ៣០,០៨ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / ព្រះសីហនុ ៖ ជួញដូរ១ករណីឃាត់១នាក់ ចាប់យកIce ៣៥កញ្ចប់តូច។
២ / តាកែវ ៖ ជួញដូរ១ករណីឃាត់១នាក់ ចាប់យកIce ១១,៧៦ក្រាម៕