យ៉ាំងហ្គូន-ក្រុមយោធារដ្ឋប្រហារ មីយ៉ាន់ម៉ានឹងធ្វើការកាត់ទោស មេដឹកនាំដែលបណ្តេញចេញពីអំណាច អូងសាន ស៊ូជី ពីបទពុករលួយ មេធាវីរបស់អ្នកស្រីបានបញ្ចេញឲ្យដឹងកាលពីថ្ងៃសុក្រទី១៧ខែកញ្ញា ដោយបានបន្ថែមថាជាករណីដែលនឹងកើតមាន ជាបន្តបន្ទាប់ដែលនឹងអាចធ្វើឲ្យអ្នកស្រីជាប់ទោសរាប់សិបឆ្នាំ។
អូងសាន ស៊ូជីត្រូវបានជាប់ឃុំនៅក្នុងផ្ទះ ចាប់តាំងពីអ្នកស្រីនិងរដ្ឋាភិបាលរបស់អ្នកស្រីត្រូវបានគេដកចេញពីអំណាចតាមរយះការធ្វើរដ្ឋប្រហារកាលពីខែកុម្ភះ ដែលនាំឲ្យមានការងើបបះបោរតវ៉ានិងការបង្ក្រាបដោយអំពើហឹង្សារទៅលើអ្នកបះបោរ។
អ្នកស្រីនឹងប្រឈមមុខទៅនឹងការចោទប្រកាន់៤ករណី ពីបទពុករលួុយដែលនឹងចាប់ផ្តើមធ្វើសវនាការបាប់តាំងពីថ្ងៃទី ១តុលា តទៅនៅទីក្រុង ណៃពិដោរ មេធាវីរបស់អ្នកស្រីលោក Khin Mainz Zaw បាននិយាយ ។ បទពុករលួយក្នុង១ករណីនឹងត្រូវជាប់ទោសជាអតិបរមា ចំនួន១៥ឆ្នាំ។
សវនាការកាត់ទោសបានត្រូវពន្យារពេលអស់២ខែដោយសារករណី កូវីដ ១៩ ទើបតែចាប់ផ្តើមសារជាថ្មីក្នងសប្តាហ៍នេះ ដែលអ្នកស្រី អូងសាន ស៊ូជីមិនបានចូលរួមក្នុងថ្ងៃដំបូងដោយសារមូលហេតុសុខភាព។
អ្នកសារព័ត៌មានត្រូវបានគេហាមឃាត់មិនឲ្យចូលរួមនៅក្នុងនិតិវិធីនៃដំណើរការតុលាការនោះទេ។