បាត់ដំបង ៖ នៅថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០២១ វេលាម៉ោង១៤និង៥០នាទីនៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរចែកចាយរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០១នាក់ឈ្មោះ វង្ស សារិទ្ធ សុខាត្យា ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី០២ ឈ្មោះ ហំ ប៉េងអាន ហៅ ប៉ែល ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.៦៣ក្រាម
– ទូរស័ព្ទដៃចំនួន០១គ្រឿង
– ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១
-កាបូបដាក់លុយចំនួន ០១ ។
ប្រភពដដែលបានបន្តថា ៖ ដោយការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកម្លាំងនគរបាលក្រុងបាត់ដំបងបានបន្តប្រតិបត្តិការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតនៅចំណុចក្រុមទី៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង នៅថ្ងៃដដែលវេលាម៉ោង១៥និង៣៥នាទី ។ ជនសង្ស័យឈ្មោះ ហំ ប៉េងអាន ហៅ ប៉ែល ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១១ថង់ ទម្ងន់១៣.៣២ក្រាម
– ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១
– សំភារ:សំរាប់ប្រើប្រាស់និងសំភារ:ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងដែលពាក់ព័ន្ធមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ៕