បន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃនៅតែបន្តរិតបន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយខុសច្បាប់ របស់ពលករខ្មែរនិងដើម្បីការពារការរាលដាលជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី១៦កញ្ញា២០២១ អង្គភាពទាហានប្រាណទី១៣ប្រចាំស្រុក ខ្លងហាត សហការជាមួយទាហានកងរយទី១,៣០២និងនគបាលខ្លងណាំសៃ អង្គភាពពាក់ពន្ធ័និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានពិនិត្យឃើញក្រុមបុគ្គលគួរឲ្យសង្ស័យខណៈដើរមកតាមផ្លូវរបៀងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃសំដៅចូលមកក្នុងប្រទេសថៃបរិវេណភូមិថាន់ចៃ ឃុំថាប់ព្រិច ស្រុកអារញ្ញ សមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យមនុស្សទើបដឹងថាជាជនជាតិខ្មែរចំនួន៦នាក់ ក្នុងនោះប្រុស៣ ស្រី២ និងក្មេងម្នាក់ទៀតត្រូវបានឃាត់ខ្លួនមកសួរនាំ។
ក្រោយពីសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា៖ ពលករខ្មែរទាំង៦នាក់ខាងលើធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យនិងចង់ទៅធ្វើការនៅខេត្តឈុនបុរី ដោយមកប្រមូលផ្ដុំគ្នានៅឃុំបឹងបេង ស្រុកម៉ាឡៃ និងបានចំណាយលុយក្នុកម្នាក់ពី៣,០០០ ទៅ ៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរជាអ្នកនាំលួចឆ្លងដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ចថៃចាប់បានមុនក្រោយពីសមត្ថកិច្ចឆែកឆេរពួកគេគឺពុំមានឯកសារធ្វើដំណើរទើបពិនិត្យកំដៅតាមវិធានរបស់ផ្នែកសុខាភិបាលមុនហ្នឹងនាំខ្លួនទៅកាន់ទីបញ្ជារការកងរយទី១៣០២ ។បន្ទាប់មកនៅវេលាម៉ោង០៨និង០០នាទី សមត្ថកិច្ចថៃបានតាមប្រម៉ាញ់រហូតបានជួបពលករខ្មែរដែលលួចរត់បាន២នាក់ទៀតទើបសមត្ថកិច្ចបាននាំខ្លួនពលករដែលចាប់បាន៦នាក់ សរុបទាំងអស់៨នាក់ ប្រគល់ឲ្យនគបាលឃុំខ្លងណាំសៃ ដើម្បីមានវិធានការបន្ត ៕