កំពង់ស្ពឺ ៖ នាថៃ្ងទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ មានករណីអគ្គិភ័យឆាបឆេះនៅចំណុចភោជនីយដ្ឋាន ជី ឌី មានទីតាំងស្ថិតនៅភូមិ អំពិលដាំទឹក ឃុំ វិហារហ្លួង ស្រុក ពញាឮ ខេត្តកណ្ដាល តាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះ គឺឡូម៉ែត្រលេខ ៣៦-៣៧ ។ អគ្គិភ័យឆាបឆេះនេះកើតហេតុនៅវេលាម៉ោង០៩និង២៨នាទីព្រឹកបណ្តាលឲ្យឆេះខូចខាតទាំងស្រុងអគារ០១ខ្នងដែលមានទំហំទទឹង៣៥ម៉ែត្រនិងបណ្តោយ៥០ម៉ែត្រ សម្ភារៈសាឡុងពូកកង្ហារម៉ាស៊ីនត្រជាក់និងសម្ភារៈផ្សេងៗមួយចំនួនទៀតខូចខាតទាំងស្រុង ។
ការកើតហេតុខាងលើនេះសមត្ថកិច្ចនគរបាលអាជ្ញាធរមូលដ្ឋានបានគ្រប់គ្រងសភាពការណ៌បានទាំងស្រុងនិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ។ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកឧដ្តុង្គ០១គ្រឿងបានចូលរួមនិងរថយន្ដ ពន្លត់អគ្គិភ័យមកពីខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំងការប្រើប្រាស់ទឹកអស់ចំនួន១២ឡាន ។
តាមការបញ្ជាក់ពីរជំនាញនិងម្ចាស់ទីតាំងថាអគ្គិភ័យខាងលើបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕