ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកនៅ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ឲ្យដឹងថាចំនួនគោលដៅសរុប ១៦៨ គោលដៅមានយានយន្តចូលគោលដៅចំនួន ៤.៦៨៣ គ្រឿងម៉ូតូ ៣.៤៣៩ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៤៦ គ្រឿង មានម៉ូតូចំនួន ៦៨៨ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ.បកនៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល ១៧ ថ្ងៃ ( ថ្ងៃ ទី ០១-១៧ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ៨៩.៩៧៩ គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ១១.៥២៧ គ្រឿង មានម៉ូតូចំនួន ៨.៩៦៨ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អន ក្រ.បក នៅទូទាំងប្រទេស ។