ប៉េកាំង - ចិនបានដាក់ពាក្យស្នើរសុំចូលរួមក្នុងអង្គការពាណិដ្ឋកម្មក្នុងតំបន់ប៉ាស៊ីហ្វិក ដែលមានឈ្មោះថាកិច្ចព្រមព្រៀងទូលំទូលាយនិងអភិវឌ្ឍន៍សំរាប់ដៃគូរអន្តរប៉ាស៊ីហ្វីក (CPTPP) ,ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍, ដែលជាអង្គការពាណិជ្ជកម្មដ៏ធំជាងគេទី២លើពិភពលោកដើម្បីពង្រីកឥទ្ធិពលពាណិជ្ជកម្មរបស់ខ្លួន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Wang wintao បានដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាលាយល័ក្ខអក្សរទៅកាន់លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នូវ៉ែល ហ្សេឡង់ Damien O’cannar , ក្រសួងពាណិជ្ជកម្មចិនថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
CPTPP បានចុះហត្ថលេខាដោយប្រទេសចំនួន១១ រួមមាន អូស្រ្តាលី កាណដា ឈីលី ជប៉ុន និងនូវ៉ែលហ្សេឡង់ កាលពីឆ្នាំ ២០១៨។ កាលពីមុនត្រូវបានគេស្គាល់ថាជាដៃគូរអន្តរប៉ាស៊ីហ្វីក (TPP) ដែលគេមើលឃើញផងដែរថាជាអង្គការសេដ្ឋកិច្ចដែលមានទម្ងន់ស្មើនឹងឥទ្ធិពលសេដ្ឋកិច្ចចិននៅក្នុងតំបន់។
វាជាចំណុចស្នូលដែលកាលនោះលោកប្រធានាធិបតី អូបាម៉ា បានបង្វែរយុទ្ធសាស្រ្តអាមេរិកមកកាន់ទ្វីបអាស៊ី ប៉ុន្តែអ្នកបន្តវេនរបស់គាត់ លោក Donald Trump បានដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងនោះនៅឆ្នាំ ២០១៧។
ការចូលជាសមាជិក CPTPP នឹងធ្វើឲ្យសេដ្ឋកិច្ចចិនមានសន្ទុះលឿនទៅមុខកាន់តែខ្លាំងបន្ទាប់ពីមានសមាជិកទាំងអស់១៥ប្រទេសបានចុះហត្ថលេខា។