BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាមានបំណងបើកទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចហើយ និងតម្រូវធ្វើចត្តាឡីស័តរយៈពេល៧ថ្ងៃ

ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 11:42  Nimoul Soth

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលមានបំណងបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងជុំហ៊ានដំបូង ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅថ្ងៃទី ១៧ខែកញ្ញា ឆ្នាំ ២០២១នេះ។

239(239)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់នឹងធ្វើឡើងសម្រាប់ប្រទេសមួយចំនួន ដោយតម្រូវឲ្យភ្ញៀវទេសចរទាំងនោះធ្វើចក្តាឡីស័កនៅកន្លែងគោលដៅទេសចរណ៍របស់ខ្លួនរយៈពេល ៧ថ្ងៃ ពោលគឺមិនមែនធ្វើចត្តាឡីស័កនៅក្នុងបន្ទប់នោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលសុខចិត្តរកលុយរាប់រយលានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបើកប្រទេសឡើងវិញ ដែលអាចទាញយកប្រយោជនន៍សេដ្ឋកិច្ចមកវិញរាប់ពាន់លានដុល្លារ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងថា ទេសចរបរទេសដែលកម្ពុជា គ្រោងនឹងបើកទទួលដំបូងគេនាពេលខាងមុខនេះ គឺទេសចរចិន ដែលជាប្រភពទេសចរបំផុតរបស់កម្ពុជា និងមានផែនការទាក់ទាញឲ្យបានដល់ ១០លាននាក់ នាបណ្តាឆ្នាំខាងមុខ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងទៀតថា បណ្តាប្រទេសនានា ក៏ដូចជាប្រទេសកម្ពុជាដែរ កំពុងដាក់ចេញផែនការទាក់ទាញភ្ញៀវទេសចរចិន ដូចជា ថៃ និងសិង្ហបុរី ជាដើម។

240(240)

ក្រៅពីទេសចរបរទេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃភ្ញៀវទេសចរផ្ទៃក្នុងផងដែរ ដែលស្ថាប័នជំនាញពាក់ព័ន្ធកំពុងរៀបចំទទួលការដើរកម្សាន្តរបស់ពួកគេ ជាពិសេសនៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ 

យ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា អ្នកនៅក្នុងវិស័យ ទេសចរណ៍ទាំងអស់ ត្រូវតម្រូវឲ្យចាក់វ៉ាក់សាំងជាចំាបាច់ បើមិនដូច្នេះទេ នឹងមិនអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរ ឬធ្វើការនៅក្នុងវិស័យនេះនោះទេ។

តាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានលើកឡើងថា កម្ពុជា កំពុងសិក្សាពីលទ្ធភាពបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចហើយ មកពីគោលដៅណាដែលមានហានិភ័យទាប នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ។

241(241)

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជាបានទទួលភ្ញៀវអន្តរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ក្នុងរយៈពេល ៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ បានចំនួនប្រមាណ ៥ម៉ឺននាក់ ដោយចំនួននេះគឺមានការធ្លាក់ចុះ ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០៕


ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 11:42  Nimoul Soth