BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពអាមេរិកនឹងមកឈរជើងនៅអូស្រ្តាលី ជាមួយនឹងជំនួយយោធាជាច្រើនបន្ថែមទៀត

ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 09:32  Nimoul Soth

វ៉ាស៊ីនតោន- អូស្រ្តាលីបាននិយាយកាលពីថ្ងៃព្រហស្បត៍ទី១៦នេះថា កងទ័ពអាមេរិកដែលត្រូវផ្លាស់វេនគ្នា នឹងមកដល់ទឹកដីនៃកោះនេះក្នុងពេលឆាប់ៗ ព្រមទាំងនិយាយទៀតថាសម្ព័ន្ធមិត្តនឹងធ្វើកិច្ចសហការជាមួយគ្នាលើការអភិវឌ្ឍន៍មីស៊ីល ដែលជាជំហ៊ានរួមគ្នាចុងក្រោយមួយក្នុងការទបទល់ប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិនដែលគ្របដណ្តប់កាន់តែខ្លាំងមកលើតំបន់។

225(225)

អូស្រ្តាលីបានប្រកាសនូវសម្ព័ន្ឋមិត្ត ត្រីភាគីដែលមានការចូលរួមពី អាមេរិក អង់គ្លេស ដែលនៅក្នុងនោះទីក្រុង កង់បេរ៉ានឹងបានទទួលនូវនាវាមុុជទឹកដែលដើរដោយឋាមពលបរិមាណូ ហើយដែលធ្វើឲ្យបារាំងមានការខឹងសម្បារយ៉ាងខ្លាំង ដោយសារ អូស្រ្តាលីដកខ្លួនចេញពីកិច្ចសន្យាទីញនាវាមុជទឹក អេឡិចទ្រិក ចំនួន១២គ្រឿងដែលមានតម្លៃរហូតដល់ ៣០ពាន់លានដុល្លារអាមេរិក។

226(226)

រដ្ឋមន្រ្តីក្រសួងការពារជាតិ អូស្រ្តាលីលោក Peter Dutton បានគូសញ្ជាក់បន្ថែមទៀតថា នៅក្នុងទស្សកិច្ចរបស់លោកទៅកាន់អាមេរិក យើងបានពង្រីកនូវកិច្ចសហការណ៍រួមគ្នាក្នុងការអភិវឌ្ឍន៍រួមគ្នាលើវិស័យមីស៊ីលនិងគ្រឿងផ្ទុះដ៏ទៃទៀត ។លោកនិយាយទៀតថា យើងចង់ឃើញវត្តមានកងទ័ពអាមេរិកមានការផ្លាស់ប្តូរវេនគ្នាជាច្រើនទសវត្យរ៍នៅប៉ែកខាងជើងនៃទីក្រុង Darwin ។

227(227)

“ ខ្ញុំមានបំណងចង់ធ្វើឲ្យប្រាកដ ថាការផ្លាស់ប្តូរវេនកងទ័ពនឹងមានចំនួនកើនឡើងតាមដែលយើងចងបាន សមត្ថភាពទ័ពអាកាស និងជើងទឹកក៏ត្រូវបានពង្រឹងនិងពង្រីក “ នាយករដ្ឋមន្រ្តី Scott Morrison ក៏បាននិយាយថា អូស្រ្តាលីនឹងបានទទួល មីស៊ីល Tomahawks រង្វង់ប្រតិបត្តិការឆ្ងាយផងដែរ។


ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 09:32  Nimoul Soth