កិច្ចព្រមព្រៀងនេះនឹងបង្កើនសមត្ថភាពដល់អូស្រ្តាលីឲ្យទទួលបាននូវនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរនិងធ្វើឲ្យប្រទេសនេះបោះបង់ចោលកម្មវិធីនាវាមុជទឹកជាមួយនឹងបារាំងហើយងាកទៅពេញចិត្តចរចារកម្មវិធីនេះជាមួយអង់គ្លេសវិញ បារាំងបានបញ្ចេញប្រតិកម្មដោយខឹងសម្បារយ៉ាងខ្លាំង។
កិច្ចព្រមព្រៀងនេះបានធ្វើឲ្យបារាំងបាត់បង់រាប់ពាន់លានដុល្លារ ក្នុងការចរចារដើម្បីផលិតនាវាមុជទឹក១២គ្រឿងសំរាប់លក់ឲ្យអូស្រ្តាលី “នេះគឹប្រាកដណាស់ជាការចាក់យើងពីក្រោយខ្នង” រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងប្រាប់វិទ្យុផ្សាយសម្លេងមួយ។កិច្ចព្រមព្រៀង AUKUS នេះមានការពាក់ព័ន្ធទាំងនយោបាយនិងហិរញ្ញវត្ថុចំពោះបារាំង អ្នកវិភាគជាច្រើនបានចង្អុលបង្ហាញ ។រដ្ឋាភិបាលបារាំងមានភាគហ៊ុន ៦២% នៅក្នុងក្រមហ៊ុនផលិតនាវា ដូច្នេះការបាត់បង់នូវកិច្ចសន្យាក្នុងការទិញលក់រវាងបារាំងនិងអូស្រ្តាលីវានឺងធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងទៅដល់លោកប្រធានាធិបតី Macron និងអាចធ្វើឲ្យបារាំងគិតឡើងវិញអំពីយុទ្ធសាស្រ្តនៃសម្ព័ន្ធមិត្តជាមួយ ក្រុមប្រទេសដែលនិយាយភាសារអង់គ្លេស។
សេចក្តីថ្លែងការណ៍ររបស់រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង Le Drian បានបង្ហាញចេញមកនូវការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អូស្រ្តាលី ដោយលោកបាននិយាយថា លោកមានការសោកស្តាយយ៉ាងខ្លាំង។