ការស្រកទម្ងន់គឺជាអ្វីដែលមនុស្សប្រុសនិងនារីជាច្រើនចង់បាន តែពួកគេតែងតែធ្វើកំហុសមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើអោយគាត់មិនអាចស្រកទំងន់បានតាមការចង់បាន ។
ថ្ងៃនេះ យើងសូមលើកយកកំហុស ៧ ចំនុចដែលធ្វើអោយយើងមិនអាចស្រកទម្ងន់បាន ៖
កំហុសទី ១ ៖ ការញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន ហើយត្រូវប្រាកដថាអាហារដែលយើងញ៉ាំគឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំអោយសាច់យើងហាប់ណែន ម្យ៉ាងទៀតសារជាតិប្រូតេអ៊ីនធ្វើអោយយើងមិនសូវឃ្លាន ដែលជួយអោយយើងញ៉ាំតិចជាងមុន។
កំហុសទី ២ ៖ ផឹកទឹកច្រើនមុខ
ត្រូវចាំថាជាតិទឹកដែលល្អជាងគេសំរាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញាំកាហេ្វ ភេសជ្ជះផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញាំរបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើអោយយើងឡើងទំងន់បាន។
កំហុសទី ៣ ៖ មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទំងន់របស់យើង ញាំកាឡូរីច្រើន ទំងន់ឡើងច្រើន ញាំជាតិកាឡូរីតិចធ្វើអោយស្រកទំងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែគឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញាំអាហារណាដែលមានជាតិកាឡូរីទាប ទើបទំងន់របស់យើងអាចស្រកបាន។
កំហុសទី ៤ ៖ ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើអោយរាងកាយយើងមាំមួនទៀតផង។ យើងគួរហាត់ប្រាណអោយបានយ៉ាងតិច៣០នាទី ក្នុងមួយថ្ងៃ និង៤ទៅ ៥ ថ្ងៃក្នុងមួយសប្តាហ៍។
កំហុសទី ៥ ៖ មិនមានគ្រូបង្វឹកណែនាំ
ការហាត់ដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើអោយយើងខាតពេលច្រើន និងមិនទទួលបានលទ្ធផល។
កំហុសទី៦ ៖ ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រង់របបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើអោយប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិអោយបានទៀងទាត់។
កំហុសទី ៧ ៖ គេងមិនគ្រប់គ្រាន់
យើងដឹងហើយថារាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង ។
អត្ថបទពេទ្យក្មេង ។