រដ្ឋាភិបាលជប៉ុនបានធ្វើកំណត់ទូតតវ៉ាទៅកាន់ទីក្រុងប៉េកាំងបន្ទាប់ពីកងនាវាឆ្មាំសមុទ្ទចិនចំនួន៧គ្រឿង ដែល៤គ្រឿងបំពាក់ដោយកាំភ្លើង បានបង្ហាញខ្លួនជុំគ្នាកាលពីខែមុននៅក្នុងដែនទឹកដែលមានជម្លោះជុំវិញកោះតូចៗនាភាគខាងត្បូងនៃសមុទ្ទចិនខាងកើត។
កងនាវាតូចៗទាំងនោះបានសំចតនៅជិតកោះសេនកាគូកាលពីថ្ងៃទី៣០ខែសីហា អ្នកនាំពាក្យឆ្មាំសមុទ្ទជប៉ុនបានប្រាប់កាសែត Star និង Strpes តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បត៍។”យើងពិចារណារថា នេះជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុត “ អ្នកនាំពាក្យឆ្មាំសមុទ្ទជប៉ុនបាននិយាយ “ឆ្មាំសមុទ្ទជប៉ុនបានត្រៀមខ្លួនជានិច្ចជាមួយនឹងកងកំលាំងដើម្បីបណ្តេញពួកគេ”
ក្រសួងការបរទេសជប៉ុនក៏បានធ្វើការតវ៉ាចំបោះឧប្បត្តិហេតុនេះទៅកាន់សមភាគីចិន អ្នកនាំពាក្យបាននិយាយ តែមិនបានដឹងថាពេលណាការតវ៉ានេះនឹងចាប់ផ្តើមធ្វើហើយនៅក្នុងកម្រិតណា?
កោះសេនកាគូគឹជាកោះតូចៗ ចំនួន៥ ដែលមានចម្ងាយ២៨០ម៉ាយ ពីកោះអូគីណាវ៉ា កោះទាំងនេះត្រួតត្រាដោយជប៉ុន ប៉ុន្តែអះអាងដោយចិននិងតៃវ៉ាន់ថាជាកោះរបស់ខ្លួន ដោយដាក់ឈ្មោះថា ឌៀវយូ ។
នាវារបស់ចិនបានស្ថិតនៅទីនោះរហូតដល់ម៉ោង៥,៣០នាទីល្ងាច ៣គ្រឿងបានចាកចេញទៅ លុះ៣ច្ងៃក្រោយមកបានបន្ថែមចំនួននាវាថែមទៀត។ នាវារបស់ចិនបានបង្ហាញវត្តមានសឺងតែរាល់ថ្ងៃ ហើយពេលខ្លះបានព្យាយាមចូលទៅជិតទូកនេសាទរបស់ជប៉ុនតែត្រូវរារាំងដោយនាវាឆ្មាំសមុទ្ទជប៉ុន។