BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភ្លើងប្រចណ្ឌកើតជាអំពើហឹង្សា ស្លាប់១នាក់ របួសធ្ងន់២នាក់ ប៉ុន្តែតែសាច់ញាតិបដិសេធថាជារឿងមិនពិត ?

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 18:15  Purple Fullmoon

ខេត្តបន្ទាយមានជ័យ ៖ មានករណីឃាតកម្មមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈប្រភពនានាសង្ស័យថាបណ្តាលមកពីរឿងប្រចណ្ឌ ឬស្នេហាត្រីកោណតែត្រូវសាច់ញាតិបដិសេធ ចំណែកឯសមត្ថកិច្ចក៏មិនអាចសន្និដ្ឋានជារឿងអ្វីឲ្យពិតប្រាកដនោះដែរ ។ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អ្នកពាក់ព័ន្ធក្នុងហេតុការណ៍ ១.ឈ្មោះ ដោយ សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់)នៅនឹងកន្លែង។ ២.ឈ្មោះ អ៊ុ ដានី ភេទស្រី អាយុ៣៦ឆ្នាំ ម្ចាស់ផ្ទះកើតហេតុ រស់នៅក្នុងភូមិចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(របួសធ្ងន់)។ ៣.ឈ្មោះ ហុង សុភក្រ ហៅថុង ភេទប្រុស (ជនដៃដល់) រស់នៅក្នុងភូមិចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង ៤.ឈ្មោះ សំរ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុង ភូមិចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រត់រួចទាន់ពេល) ។

photo_2021-09-16_17-40-15 (1)

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា៖ មុនកើតហេតុនៅម៉ោង១៨និង៣០នាទីថ្ងៃដដែល នៅតូបលក់ដូររបស់ស្ត្រីឈ្មោះ អ៊ុ ដានី មានកាជួបជុំផឹកស៊ី មួយដោយអ្នកចូលរួមមានឈ្មោះ ដោយ សារ៉េត និង សំរ៉ា។ នៅពេលបុរសទាំង២ កំពុងអង្គុយផឹកស៊ីនៅតូបស្ត្រីខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ ហុង សុភក្រ ហៅ ថុង មិនដឹងដើរមកពីណាហើយស្រែកឡាំប៉ារករឿងដោយចោទស្ត្រីឈ្មោះ អ៊ុ ដានីថា ម្តេចនាងឯងហ៊ានក្បត់ចិត្តក្បត់ថ្លើមអញ ខណៈនោះស្ត្រីរងគ្រោះក៏តបថា បងឯងគ្មានអីពាក់ព័ន្ធនិងខ្ញុំទេ និងប្រាប់ថាឈ្មោះ សំរ៉ា និងដោយ សារ៉េតមកអង្គុយលេងទេ។

បន្ទាប់ពីស្ត្រីនោះនិយាយចប់ ជនបង្កនិយាយថាអញនិងសម្លាប់ឲ្យងាប់ទាំងអស់ បន្ទាប់មកបានដកកូនកាំបិតចុងស្រួចដង ពណ៌ខ្មៅ ចេញពីក្នុងជើងខោខាងស្តាំចាក់លើឈ្មោះសំរ៉ា តែឈ្មោះ ដោយ សារ៉េត បានលោតទៅឃាត់ក៍ត្រូវជនបង្កចាក់ត្រូវចំពោះជាច្រើនកន្លែងរត់ទៅដួលលើដងផ្លូវ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

photo_2021-09-16_17-40-15 (2)

ក្រោយបង្កទៅលើឈ្មោះ ដោយ សារ៉េត រួចជនដៃដល់បានស្ទុះទៅចាក់ស្ត្រីរងគ្រោះត្រូវចំពោះរបួសធ្ងន់ បន្ទាប់មកជននេះបានព្យាយាមប្រុងអាករខ្លួនឯង តែត្រូវអ្នកស្រុកនាំគ្នាឃាត់ទាន់ និងស្វាគមន៍ម៉ាទ្រមរបួសធ្ងន់លើផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន មង្គលបូរីទាំងស្ត្រីរងគ្រោះ ឈ្មោះ អ៊ុ ដានី និងជនដៃដល់ផងដែរ។

ជុំវិញករណីនេះប្រភពនានាបានលើកឡើងផ្សេងគ្នាៗ ខ្លះសង្ស័យថាជារឿងស្នេហាត្រីកោណ ខណៈខ្លះថាអាចជារឿងប្រចណ្ឌខុសរឿងពីសំណាក់ជនបង្ក ព្រោះធាតុពិតស្ត្រីរងគ្រោះត្រូវសាច់ញាតិអះអាងថា មានប្តីមានកូនត្រឹមត្រូវ។ សាច់ញាតិស្ត្រីរងគ្រោះបានប្រាប់តាមទូរស័ព្ទថា ធាតុពិតជនបង្កជាបុរសពោះម៉ាយកូន១នៅជិតផ្ទះជនរងគ្រោះដែរ ឯបុរសដែលស្លាប់ក៍នៅជិតគ្នា។ សាច់ញាតិប្រាប់ទៀតថា ស្ត្រីរងគ្រោះមានប្តីនិងកូនប្រុសស្រី៣នាក់ ប៉ុន្តែបុរសជាប្តីជាប់ធ្វើការងារជាសន្តិសុខកាស៊ីណូមួយនៅឯច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ហើយថាពេលនេះបុរសជាប្តីកំពុងមើលថែប្រពន្ធក្នុងមន្ទីរពេទ្យទៀតផង។

photo_2021-09-16_17-40-17

ចំណែកសមត្ថកិច្ចមិនទានហ៊ានអះអាងជាករណីអ្វីឲ្យប្រាកដទេទាក់ទងនឹងរឿងឃាតកម្មនេះ ព្រោះជនដៃដលត្រូវរងរបួសធ្ងន់ដេកនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនផងដែរ ៕


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 18:15  Purple Fullmoon