BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំនិងផឹកគ្រឿងស្រវឹង

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 17:44  Jasmine Tea

យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានដឹកនាំកម្លាំងចម្រុះខេត្តចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមច្បាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់លឿងទុំក្រុងសៀមរាបបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រក្រុងសៀមរាបដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថាកន្លងមកនេះរដ្ឋបាលខេត្តបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនិងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បើទោះបីកន្លងមករដ្ឋបាលខេត្តនិងគណៈបញ្ជាការឯកភាពរដ្ឋបាលធ្លាប់បានអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់តាមគ្រប់រូបភាពក៏ដោយដូច្នេះឥឡូវនេះអាជ្ញាធរបានចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំនិងផឹកគ្រឿងស្រវឹងដោយធ្វើការផាក់ពិន័យទៅតាមច្បាប់កំណត់ដោយមិនមានការលើកលែងទៀតទេ ។
 លោក ពៅ ពិសិដ្ឋ បានឱ្យដឹងទៀតថានៅក្នុងប្រតិបត្តិការនេះអាជ្ញាធរខេត្តក៏បានធ្វើការផាកពិន័យទៅលើម្ចាស់ទីតាំងដែលមានការប្រមូលផ្តុំជាបន្តបន្ទាប់ដោយសារតែពួកគាត់មិនព្រមអនុវត្តតាមច្បាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

photo_2021-09-16_17-34-29(1)

 

photo_2021-09-16_17-34-30(1)

 

photo_2021-09-16_17-34-31(1)

គួររំលឹកថាតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះដែរ បានមានប្រសាសន៍ថាក្នុងកាលៈទេសៈដ៏លំបាកនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែសខ្វះការប្រុងប្រយ័ត្នបំពាននិងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ អាជ្ញាធរយើងខ្ញុំបានខិតខំណែនាំហើយណែនាំទៀត អង្វរផងនិងអំពាវនាវផងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់មិនចូលរួមខ្ញុំត្រូវបង្ខំចិត្តឱ្យក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះក្នុងការផាកពិន័យនឹងដាក់ទោសតាមច្បាប់អាចត្រូវបិទអាជីវកម្ម បិទហាង បាត់បង់ការងារ បងប្អូនអាចឆ្លងកូវីដ-១៩នឹងនាំយកជំងឺចូលផ្ទះឆ្លងដល់ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា បងប្អូននឹងអាចធ្វើឱ្យបាត់បង់សមាជិកក្រុមគ្រួសារដោយសារតែទប់ចិត្តមិនបានជុំគ្នាផឹកសប្បាយក្នុងមួយគ្រា ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានធ្វើការអង្វរនិងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋសូមចូលអនុវត្តគ្រប់គ្រងកូនចៅឲ្យបានល្អបើមិនមានការចាំបាច់កុំចេញពីផ្ទះដើម្បីសុវត្ថិភាពដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ៕


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 17:44  Jasmine Tea