ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនិងមានការសម្របសម្រួលតាមនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរចុះបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីនគរបាលស្រុករលាប្អៀរបានឲ្យដឹងថា ៖ ជនសង្ស័យទាំង០៥នាក់ រួមមាន
១,ឈ្មោះ ថូ ឡាំងថង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូររក្សាទុកនិងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន)។
២, ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រកដរស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
៣, .ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។
៤, ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិចន្លោះរាជ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ( សមគំនិតជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៥, ឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
ចំណែកឯវត្ថុតាង ៖ ថ្នាំញៀនចំនួន១៣កញ្ចប់(ទម្ងន់ ៥,៦៥ក្រាម) ទូរសព័្ទដៃចំនួន ០៤គ្រឿង ,ដាវចំនួន០១ដើម ,កាំ៉ភ្លើងកែឆ្នៃ ចំនួន០១ ដើម, ម៉ូតូ ចំនួន០៤គ្រឿងឧបករណ៍សម្រាប់សេពគ្រឿងញៀននិងសម្ភារៈវិចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តនិតិវិធី ៕