BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អត្ថប្រយោជន៍សុខភាព ១១ យ៉ាងរបស់ទឹកឃ្មុំ

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 15:45  Jasmine Tea

ទឹកឃ្មុំជាឱសថមួយដែលយើងទាំងអស់គ្នាតែងស្វែងរក នៅពេលដែលយើងមានអារម្មណ៍ថាមិនសូវស្រួលខ្លួន ឬហត់នឿយ ឬក៏ពុលអាហារជាដើម។ ដោយចាស់ៗតែងតែឲ្យទទួលទានទឹកឃ្មុំសុទ្ឋចំនួនមួយកូនស្លាបព្រាបកាហ្វេ ឬទឹកឃ្មុំលាយជាមួយទឹកក្តៅ ដើម្បីឲ្យបានធូរស្រាល។

ដើម្បីស្វែងយល់បន្ថែមអំពីទឹកឃ្មុំ និងអត្ថប្រយោជន៍សុខភាពដែលទទួលបាន ដំបូងត្រូវដឹងថាតើទឹកឃ្មុំជាអ្វី ហើយតើវាកើតពីណា?

ទឹកឃ្មុំគឺជាអាហារដែលផលិតដោយធម្មជាតិ និងជាវត្ថុរាវមានពណ៌មាសត្រូវបានឃ្មុំប្រមូលផលដោយប្រើទឹកដមពីរុក្ខជាតិផ្កាផ្សេងៗ។ មានការប្រើប្រាស់ទឹកឃ្មុំច្រើនយ៉ាងក្នុងការធ្វើម្ហូប វាអាចត្រូវបានបន្ថែមទៅក្នុងទឹកជ្រលក់ ក្នុងសាឡាដ​ បង្អែម ទឹកតែ និងភេសជ្ជៈផ្សេងៗទៀតផង។ ទឹកឃ្មុំមានអង់ទីអុកស៊ីដង់ប្រឆាំងការរលាក ប្រឆាំងផ្សិត ប្រឆាំងមេរោគ និងអង់ទីប៊ីយ៉ូទិកដែលជាប្រភពអាហារនិងផ្តល់អត្ថប្រយោជន៍ដល់ការព្យាបាលផ្សេងៗ។

honey (1)

អត្ថប្រយោជន៍សុខភាពនៃការទទួលទានទឹកជាមួយទឹកឃ្មុំ៖

១. ធ្វើអោយមុខងាររំលាយអាហារប្រសើរឡើង

ទឹកឃ្មុំមានអត្ថប្រយោជន៍ជាពិសេស សម្រាប់ព្យាបាលការទល់លាមក ហើយការផឹកទឹកក្តៅនិងទឹកឃ្មុំមុនពេលញ៉ាំអាហារត្រូវបានគេ និយាយថាធ្វើឱ្យងាយស្រួលរំលាយអាហារ។ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្តៅមួយកែវ បន្ទាប់មកផឹកនៅពេលព្រឹកដោយពោះទទេ។ នេះគួរតែកាត់បន្ថយការហើមពោះនិងទល់លាមក ជួយបង្កើនសុខភាពទូទៅនៃប្រព័ន្ធរំលាយអាហាររបស់អ្នក។

២. ជួយសម្រួលអាការៈអាឡែរហ្សី

នៅពេលមនុស្សយើងភាគច្រើនមានប្រតិកម្មអាលែហ្សីស្រាលដូចជាគ្រុន យើងនឹងទៅរកថ្នាំភ្លាមៗ។

ប៉ុន្តែជម្រើសដែលល្អជាងនេះគឺប្រើទឹកឃ្មុំជំនួសវិញ។ ទឹកឃ្មុំអាចព្យាបាលរោគសញ្ញាអាឡែរហ្សីដូចជា រមាស់ភ្នែក និងតឹងច្រមុះ។ ការទទួលទានទឹកឃ្មុំជាប្រចាំ អាចធ្វើឱ្យអ្នកមិនសូវងាយរងផលប៉ះពាល់ពីបរិស្ថាន ដែលនាំឲ្យកើតអាឡែរហ្សី អាចជួយឱ្យអ្នកដកដង្ហើមបានស្រួលក្នុងរដូវក្តៅ។ អ្នកត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ប្រសិនបើអ្នកមានអាការៈហើមបំពង់កឬអណ្តាត ឡើងកន្ទួល ឬពិបាកដកដង្ហើម។

can-help-your-body-to-better-respond-to-allergens

៣. ជួយសម្រកទម្ងន់

ខណៈពេលដែលទឹកឃ្មុំមិនមែនជាភេសជ្ជៈប៉ូវកំលាំងសម្រាប់ការសម្រកទម្ងន់ ការស្រាវជ្រាវបានបង្ហាញថាទឹកក្តៅមួយកែវជាមួយទឹកឃ្មុំនិងក្រូចឆ្មារបន្តិច អាចមានប្រយោជន៍សម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ការបង្កើនការទទួលទានទឹករបស់អ្នក អាចជួយចាប់ផ្តើមដំណើរការមេតាប៉ូលីសរបស់អ្នក។ វានឹងបំពេញក្រពះរបស់អ្នកធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត និងកាត់បន្ថយការឃ្លានអាហារ។ កុំបន្ថែមទឹកឃ្មុំច្រើនពេកព្រោះវាមានប្រហែល ២២កាឡូរីក្នុងមួយស្លាបព្រាកាហ្វេ។ អ្នកក៏អាចផឹកទឹកក្តៅជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេនៅពេលព្រឹក ជាជម្រើសដ៏ល្អសម្រាប់អ្នកចង់សម្រកទម្ងន់។

៤. បង្កើនភាពស៊ាំ

ទឹកឃ្មុំមានគុណប្រយោជន៍យ៉ាងច្រើនរួមមាន ប្រឆាំងនឹងការរលាក ប្រឆាំងមេរោគ និងប្រឆាំងបាក់តេរី។ វាមានសារធាតុចិញ្ចឹមច្រើនបំផុតនិងសំបូរទៅដោយសារធាតុរ៉ែនិងវីតាមីនដែលប្រព័ន្ធភាពស៊ាំលូតលាស់ល្អ។ រ៉ាឌីកាល់សេរីអាចបណ្តាលឱ្យមានភាពចាស់នៃស្បែករហូតដល់មហារីក ដូច្នេះអាហារដែលយើងអាចញ៉ាំបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអាតូមដែលមិនស្ថិតស្ថេរទាំងនេះកាន់តែប្រសើរ។

៥. ព្យាបាលការក្អកប្រកបដោយប្រសិទ្ធភាព

មិនមានអ្វីអាក្រក់ជាងការរលាកផ្លូវដង្ហើមទេ ហើយអ្នកអាចដោះស្រាយបញ្ហាបានលឿនកាន់តែប្រសើរ។ ទឹកឃ្មុំគឺជាឱសថបុរាណសម្រាប់ការក្អក និងផ្តាសាយហើយមនុស្សជាច្រើនសព្វថ្ងៃនេះនៅតែពឹងផ្អែកលើទឹកក្តៅជាមួយទឹកឃ្មុំជំនួសឱ្យស៊ីរ៉ូក្អកដែលទិញតាមហាងឬថ្នាំក្អកទូទៅផ្សេងទៀត។ ការទទួលទានទឹកក្តៅលាយទឹកឃ្មុំនៅពេលយប់ គឺមានសុវត្ថិភាពសម្រាប់ក្មេងធំ ហើយការបន្ថែមទឹកឃ្មុំទៅក្នុងភេសជ្ជៈក្តៅ នៅពេលល្ងាចអាចជួយបង្កើនគុណភាពនៃ​ការគេង។ ការគេងលក់ស្រួលអាចពន្លឿនការប្រយុទ្ធរបស់រាងកាយប្រឆាំងនឹងការឆ្លងមេរោគ ប្រសិនបើអ្នកប្រឈមមុខនឹងការក្អកឈឺទ្រូង។

effective-cough-treatment

៦. កាត់បន្ថយឧស្ម័ន

ការហើមពោះគឺជារឿងធម្មតាណាស់នាពេលបច្ចុប្បន្ននេះ រាងកាយរបស់យើងមានទម្លាប់ទទួលទានអាហារធម្មជាតិនិងឆៅ។ ទឹកឃ្មុំក៏ជាធាតុផ្សំដ៏អស្ចារ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជាតិអាស៊ីតដែលជាបញ្ហាទូទៅមួយទៀតនៅក្នុងក្រពះដោយសារលក្ខណៈសម្បត្តិប្រឆាំងមេរោគរបស់វា។ ទឹកក្តៅនិងទឹកឃ្មុំអាចជំរុញការផលិតស្លេសនៅក្នុងពោះវៀនរបស់អ្នក ដែលរារាំងអាស៊ីតក្រពះដែលអាចរួមចំណែកដល់ការចាល់អាស៊ីត និងក្រហាយទ្រូង។ នៅទីបំផុតទឹកឃ្មុំក៏អាចជួយរក្សាពោះវៀនធំដោយការជម្រុញទឹកឱ្យស្រូបចូលក្នុងលាមក។

៧. បង្កើនថាមពល

នៅក្នុងពិភពលោកដ៏មមាញឹកនាពេលបច្ចុប្បន្ននេះកម្រមានមនុស្សយើងណាម្នាក់គេងគ្រប់គ្រាន់។ ព្រោះថាមពលរបស់អ្នកនៅជាមួយកាហ្វេពេញមួយថ្ងៃ ប៉ុន្តែទឹកក្តៅជាមួយទឹកឃ្មុំនិងក្រូចឆ្មាគឺជាជម្រើសដែលនាំឲ្យសុខភាពបានល្អជាង។ ការទទួលទានទឹកច្រើនពេញមួយថ្ងៃនឹងធ្វើឱ្យអ្នកមានជាតិទឹកការពាររោគសញ្ញាដូចជាងងុយដេក។ អ្នកនឹងទទួលបានអត្ថប្រយោជន៍បង្កើនថាមពលកាន់តែច្រើនប្រសិនបើអ្នកបន្ថែមទឹកឃ្មុំទៅក្នុងទឹករបស់អ្នក។ 

៨. ជួយឲ្យការគេងបានស្កប់ស្កល់

មានការរំខានជាច្រើនដែលធ្វើឱ្យយើងភ្ញាក់នៅពេលយប់ចាប់ពីអេក្រង់ទូរស័ព្ទរបស់យើង រហូតដល់កម្មវិធីទូរទស្សន៍ដែលយើងចង់មើល និងមនុស្សដែលយើងចង់និយាយជាមួយ។ វាស្ទើរតែមិនគួរឱ្យភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនទទួលរងនូវការគេងមិនលក់នាពេលបច្ចុប្បន្ននេះ។ ដើម្បីកែលម្អគុណភាពនៃការគេងរបស់អ្នក អ្នកប្រហែលជាត្រូវមើលទៅលើទម្លាប់នៃការចូលគេងបច្ចុប្បន្នរបស់អ្នក។ ក្រៅពីនេះសូមព្យាយាមផឹកទឹកឃ្មុំមួយកែវនិងទឹកក្រូចឆ្មាមុនពេលចូលគេង។ ទឹកឃ្មុំអាចបំពេញថ្លើមជាមួយ glycogen ដែលជួយឱ្យយើងគេងលក់ស្កប់ស្កល់ពេញមួយយប់។

can-help-improve-sleep-quality

៩. បំបាត់ការឈឺបំពង់ក

ការឈឺបំពង់កគឺជារឿងមួយដែលធ្វើឱ្យឈឺចាប់បំផុតដែលត្រូវដោះស្រាយ។ យើងភាគច្រើនបានងាកទៅរកភេសជ្ជៈក្តៅ នៅពេលដែលយើងឈឺបំពង់ក។ នៅពេលអ្នកផឹកទឹកក្តៅឧណ្ឌៗជាមួយទឹកឃ្មុំនិងទឹកក្រូចឆ្មាព្យាបាល ប្រឆាំងនឹងបាក់តេរីផ្តល់នូវអត្ថប្រយោជន៍បំបាត់ការឈឺចាប់ភ្លាមៗ។ ទឹកឃ្មុំក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយកាត់បន្ថយហានិភ័យនៃការកើតជំងឺម្តងទៀតនៅពេលអនាគត។

១០. បណ្តេញជាតិពុល

ការផឹកទឹកក្តៅឧណ្ឌៗលាយទឹកឃ្មុំ និងទឹកក្រូចឆ្មាជារឿងដំបូងនៅពេលព្រឹកគួរតែជួយអ្នកក្នុងការបណ្តេញជាតិពុលដែលមិនបានចេញពីរាងកាយរបស់អ្នក ថែមទាំងធ្វើឲ្យស្បែកភ្លឺថ្លា និងការរំលាយអាហារបានល្អ។ ដោយសារតែការបញ្ចោញជាតិពុលអាចជះឥទ្ធិពលវិជ្ជមានដល់រាងកាយទាំងមូលរបស់អ្នក។ ការបត់ជើងតូចគឺជាសកម្មភាពបន្សាបជាតិពុលដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយ ដូច្នេះការបត់ជើងតូចញឹកញាប់ធ្វើឱ្យការបន្សាបជាតិពុលមានប្រសិទ្ធភាពជាងមុន។ 

what-are-the-medicinal-uses-of-honey

១១. បញ្ចុះកូឡេស្តេរ៉ុល

កូលេស្តេរ៉ុលខ្ពស់អាចបង្កើនហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលក្នុងចំណោមលក្ខខណ្ឌធ្ងន់ធ្ងរដទៃទៀត។ ការសិក្សាមួយបានរកឃើញថាអ្នកដែលផឹកទឹកឃ្មុំក្នុងទឹកក្តៅបានកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ LDL ពី ៦ ទៅ ១១ ភាគរយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកឃ្មុំក៏ជួយកាត់បន្ថយកម្រិតទ្រីគ្លីសេរីដបានដល់ ១១ ភាគរយ។ លើសពីនេះទឹកឃ្មុំបង្កើនកូលេស្តេរ៉ុល HDL ឬកូលេស្តេរ៉ុលល្អប្រមាណ ២ ភាគរយ ដូច្នេះវាជាការបន្ថែមដ៏ល្អចំពោះរបបអាហារដែលផ្តល់សុខភាពដល់បេះដូង។

សេចក្តីសន្និដ្ឋាន

ការទទួលទានទឹកឃ្មុំនិងទឹកក្តៅមានអត្ថប្រយោជន៍ជាច្រើនដោយសារគុណប្រយោជន៍សុខភាពគ្មានទីបញ្ចប់របស់ទឹកឃ្មុំ ដែលមានទំនាក់ទំនងវិជ្ជមានស្ទើរតែគ្រប់ផ្នែកនៃរាងកាយមនុស្ស។

រឿងមួយដែលត្រូវចងចាំគឺយកល្អគួរតែផឹកទឹកឃ្មុំលាយជាមួយទឹកឆ្អិនដែលទុកឲ្យត្រជាក់ ព្រោះសីតុណ្ហាភាពខ្ពស់នៃទឹកពុះអាចផ្លាស់ប្តូរសមាសភាពអង់ស៊ីមទឹកឃ្មុំ អាចកាត់បន្ថយអត្ថប្រយោជន៍សុខភាពរបស់វា។ លើសពីនេះទៀត ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬកង្វល់សុខភាពស្រដៀងគ្នា អ្នកគួរតែប្រាកដថាផឹកទឹកលាយទឹកឃ្មុំក្នុងកម្រិតមធ្យម ឬអាចពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមិនប្រាកដ៕

អត្ថបទដកស្រង់ពី Timrel

បកប្រែ និងកែសម្រួលដោយ កញ្ញា នីម៉ូល


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 15:45  Jasmine Tea