BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ឲ្យគ្រប់មន្ទីររាជធានីខេត្តសិក្សានិងវាយតម្លៃលើសូចនាករចំនួន៤ដើម្បីឈានទៅបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 14:06  Jasmine Tea

លែងនៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១និងទិសដៅអនុវត្តបន្តដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីម្សិលមិញលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកំណត់ឲ្យគ្រប់មន្ទីរទេសចរណ៏រាជធានីខេត្តទាំងអស់សិក្សានិងវាយតម្លៃលើសូចនាករចំនួន៤ដើម្បី ឈានទៅបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព ។

photo_2021-09-16_13-14-20 (2)(1)

 

photo_2021-09-16_13-14-20(1)

 

photo_2021-09-16_13-14-19(1)

 

photo_2021-09-16_13-14-18(1)

 

photo_2021-09-16_13-14-19 (2)(1)

លោក ថោង ខុន  លើកឡើងថាដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញប្រកបដោយជោគជ័យយើងចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់២គឺកត្តាខាងក្រៅនិង កត្តាខាងក្នុង ។ កត្តាខាងក្រៅ៖ សំដៅទៅលើកត្តាចិត្តសាស្ត្រនិងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរណ៍ក្នុងការជ្រើសរើសគោលដៅទេសចរណ៍និងការធ្វើដំណើរកម្សាន្តពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យនិងមានសុវត្ថិភាព។ កត្តាខាងក្នុង៖ សំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មីក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មនៃវិស័យទេសចរណ៍ដែលមានចំណុចគន្លឹះអាទិភាពគឺត្រូវគិតពីដើមខែដល់ចុងខែរាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរសម្បទាទេសចរណ៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) រហូតដល់ការធ្វើពិធីកម្មផលិតផលទេសចរណ៍ស្របតាមបរិបទថ្មីនៃតម្រូវការនិងការផ្គត់ផ្គង់។

លោក ថោង ខុន បានសង្កត់ធ្ងន់ថាក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ទេសចរណ៍ផ្ទៃក្នុងត្រូវបានអ្នកជំនាញលើសកលលោកជាពិសេសអង្គការទេសចរណ៍ពិភពលោក (UNWTO) ចាត់ទុកថាជាឧបករណ៍ដ៏មានប្រសិទ្ធភាពនិងប្រកបដោយសក្តានុពលមួយនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ និងជាពិសេសចូលរួម ក្នុងការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍។ ជាក់ស្តែងវិស័យទេសចរណ៍នៅកម្ពុជាក៏មិនខុសគ្នាពីបណ្តាប្រទេសដទៃលើសកលលោកដែរ ដែលត្រូវពឹងផ្អែកលើទេសចរណ៍ផ្ទៃក្នុងដើម្បីស្រោចស្រង់សេដ្ឋកិច្ចនិងស្ថានភាពទេសចរណ៍ជារួមឡើងវិញ។

 លោក ថោង ខុន ឲ្យដឹងដែរថាផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មីដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែងដោយក្នុងនោះមាន៖ ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ, ត្រូវពង្រឹងគុណភាពអនាម័យនិងសុវត្ថិភាពក្នុងការផ្តល់សេវាកម្មនិងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរណ៍និងត្រូវពង្រឹងសមត្ថភាពនិងគុណភាពពិសេសការបង្កើនផលិតភាពដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាលទីផ្សារកាន់តែរួមចង្អៀតហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។

ជាលទ្ធផលនៃកិច្ចប្រជុំនេះអង្គសន្និបាតបានឯកភាពលើការដាក់ចេញទិសដៅអនុវត្តបន្តពិសេសផ្តោតសំខាន់ទៅលើ៖ 

ទី១, ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបានស្ថិរភាពនិងការបើកដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍និងគោលដៅទេសចរណ៍ឡើងវិញជាពិសេសដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយនិរន្តរភាពក្រសួងទេសចរណ៍ស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍និងគ្រប់ភាគីពាកព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ត្រូវធ្វើការសម្របខ្លួននិងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ជាពិសេសគោរពនិងអនុវត្តតាមវិធាន សុវត្ថិភាពដែលមានធរមានជាពិសេសនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីស ម្រាប់មូលដ្ឋានអាជីវកម្មនិងគោលដៅទេសចរណ៍។

ទី២, គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្តត្រូវក្នុងនាមជាសេនាធិការនៃគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្តត្រូវសិក្សា និងវាយតម្លៃមូលដ្ឋានរាជធានីខេត្តនិងគោលដៅទេសចរណ៍អាទិភាពនិងប្រជាប្រិយភាពក្នុងការបើកទទួលភ្ញៀវទេសចរណ៍ប្រកបដោយសុវត្ថិភាពតាមរយៈការវាយតម្លៃលើសូចនាករសមិទ្ធកម្មចំនួន៤គឺ៖ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងសហគមន៍, អត្រានៃការរីករាលដាលជំងឺកូវីដ-១៩, សមត្ថភាពឆ្លើយតបនិងព្យាបាលនិងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី, ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍នៅមូលដ្ឋាននិងគោលដៅទេសចរណ៍សំខាន់ៗជាអាទិ៍ការអនុវត្តគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា SOP ការចាក់វ៉ាក់សាំងគ្រប់គ្រាន់របស់បុគ្គលិកបំរើការក្នុងមូលដ្ឋានអាជីវកម្មការយល់ដឹងពីការអនុវត្តវិធានសុវត្ថិភាពសុខាភិបាលអនាម័យនិងការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ (Technology) ស្របតាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះដែរលោក ថោង ខុន  បានបញ្ជាក់ផងដែរថាជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុកនេះត្រូវបានចាត់ទុកថាជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញស្របតាម “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”។ លោកបញ្ជាក់ថាអ្វីទាំងអស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នាអនុវត្តន៍អោយបានល្អដើម្បីបំរើប្រជាពលរដ្ឋក្នុងឱកាសរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរនិងត្រូវខិតខំសំរេចអោយបានតាមគោលដៅដូចដែលបានចង្អុលឡើងក្នុងផែទទីចង្អុលផ្លូវគីត្រូវសំរេចអោយបានចំនួនទេសចរណ៍ក្នុងស្រុកប្រមាណ១១លាននៅឆ្នាំ២០២៣៕ (មានជ័យ)


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 14:06  Jasmine Tea