BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីចោរកម្មប្រើប្រាស់ថ្នាំញៀននិងអាវុធខុសច្បាប់

ថ្ងៃពុធ, 15 ខែកញ្ញា 2021 18:12  Jasmine Tea

មណ្ឌលគិរី ៖ នៅថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០២១ វេលាម៉ោង៨និង១០នាទីព្រឹកកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យកម្លាំងការិយាល័យប្រឆាំងគឿងញៀននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យបានឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីចោរកម្មស្ថិតត្រង់ចំណុចភូមិចំការតែនិងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១/ឈ្មោះ សំរិត ពៅ ភេទប្រុស ជនជាតិខ្មែរអាយុ ២៧ឆ្នាំ មុខរបរកម្មករជាងដែកស្រុកកំណើតភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំបច្ចុប្បន្នរស់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី  (ករណីចោរកម្ម និងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់)។
២/ឈ្មោះ វុធ ដារ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មុខរបរជាងឈើ ស្រុកកំណើតស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី(ករណីចោរកម្ម និងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់)។
៣/ឈ្មោះ ផុន សីហា ភេទស្រី ជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ទទួលផលចោរកម្មក)។
៤/ឈ្មោះ រី ពេជ្រ ភេទប្រុស ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនិងទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរត់គេចខ្លួនបាត់ កម្លាំង  សមត្ថកិច្ចកំពុងតាមដានសេវតាជាតិ ដើម្បីតាមចាប់ខ្លួន។
សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖
១/អាគុយចំនួន០៣
២/សឡាចំនួន ០៦ (តូច ០៥ ធំ ០១)
៣/អាវុធកែច្នៃបាញ់គ្រាប់កង់ចំនួន០១ដើម
៤/ម៉ាស៊ីនគោយន្តភ្ជាប់ជាមួយឌីណាម៉ូចំនួនមួយឈុត
៥/ម៉ូទ័រកាត់ចំនួន០១គ្រឿង
៦/ម៉ូទ័របូមទឹកចំនួន០១គ្រឿង
៧/ដាវចំនួន០១ដើម
៨/ម៉ូតូម៉ាកអ៊ិចសង់ទ័រ ចំនួន ១គ្រឿង ពណ៌ខៀវ
ទន្ទឹមគ្នានោះផងដែរ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានសំរួលនីតិវិធីដល់ជំនាញយុត្តិធម៌ដោយធ្វើតេស្ដទឹកម៉ូត្ររកសារធាតុញៀនលើជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីលួចដូចមានឈ្មោះខាងក្រោម៖
១.ឈ្មោះ សំរិត ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផល វិជ្ជមាន(+)។
២.ឈ្មោះ វុធ ដារា ហៅម៉េត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផល វិជ្ជមាន(+)។
កម្លាំងជំនាញយុត្តិធម៌បានប្រគល់ជនសង្ស័យទាំង២នាក់ ខាងលើអោយជំនាញប្រឆាំងគ្រឿងញៀនដើម្បីអនុវត្តនីតិវិធី។
លុះដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃដដែល កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៤សង្កាត់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀននិងសម្របសម្រួលពីឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីចៅសង្កាត់សុខដុមនិងប្រធានភូមិឡៅកាបានចុះបង្រ្កាបករណីជួញដូរនិងចែកចាយថ្នាំញៀននៅចំណុចផ្ទះជួលឈ្មោះ សាន់ ចាន់ពិសិដ្ឋ និងចំណុចផ្ទះឈ្មោះ ដឿន និត ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដូចខាងក្រោម៖
១.ឈ្មោះ សាន់ ចាន់ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន(+) ។
២.ឈ្មោះ អេង លាភ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោម្យ ជាលទ្ធផលវិជ្ជមាន(+)។   មុខសញ្ញាសេសសល់ចំនួន ២ នាក់ រត់គេចខ្លនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីយកសាវតាជាតិ ។
កម្លាំងជំនាញបានឆែកឆេរ និងចាប់យកសម្ភារវត្ថុតាងរួមមាន៖
១.កាំភ្លើងកែឆ្នៃ ០១ដើម
២.ដាវ ០១ដើម
៣.កាំបិត ០១ដើម
៤.ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន និងសម្ភារមួយចំនួន។ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើតេស្តរកជំងឺកូវីដ-១៩ លទ្ធផល(អវិជ្ជមាន)ទាំងអស់ ៕

photo_2021-09-15_17-23-26(1)

photo_2021-09-15_17-23-27(1)


 


ថ្ងៃពុធ, 15 ខែកញ្ញា 2021 18:12  Jasmine Tea