BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមានអ្វីកើតឡើងប្រសិនបើអ្នកញ៉ាំផ្លែទទឹមជារៀងរាល់ថ្ងៃ

ថ្ងៃពុធ, 15 ខែកញ្ញា 2021 18:22  Purple Fullmoon

ផ្លែទទឹមមានពណ៌ស្អាត រសជាតិផ្អែមឆ្ងាញ់ និងនាំមកនូវសុខភាពល្អផងដែរ នេះជាហេតុដែលធ្វើឲ្យមនុស្សជាច្រើនចូលចិត្តបរិភោគផ្លែទទឹម។ ផ្លែទទឹមមានសារធាតុពីរគឺ Punicalagins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង ដែលមាននៅក្នុងទឹកនិងសំបក និងអាស៊ីត Punicic ដែលមាននៅក្នុងប្រេងនៃផ្លែទទឹម។ ម្សៅផ្លែទទឹមភាគច្រើនត្រូវបានផលិតចេញពីសំបក ព្រោះវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលខ្ពស់ជាង តែបៃតង ឬស្រាក្រហមរហូតដល់ទៅបីដង។

Pomegranate-Juice-gog-2

តោះមកមើលពីអត្ថប្រយោជន៍នៃផ្លែទទឹមថាមានអ្វីខ្លះ៖

១. ផ្លែទទឹមមានផ្ទុកនូវវីតាមីននិងសារធាតុរ៉ែជាច្រើន

ជាសំណាងល្អទឹកផ្លែទទឹមមានផ្ទុកនូវជាតិសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើន។ នេះគឺជាវីតាមីនមួយចំនួន ដែលអ្នកអាចរកបានក្នុងគ្រាប់ផ្លែទទឹមមួយពែង៖

  • វីតាមីន C
  • វីតាមីន K
  • ហ្វូលេត
  • ប៉ូតាស្យូម
  • ប្រូតេអ៊ីន
  • ជាតិសរសៃ

វីតាមីនទាំងអស់នេះមានសារសំខាន់ចំពោះរបបអាហារ និងធ្វើឲ្យរាងកាយដែលមានសុខភាពល្អ។ វីតាមីន និងសារធាតុទាំងនេះមានលក្ខណៈសម្បត្តិជាក់លាក់ ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ ហើយក៏ធ្វើឱ្យអ្នកមានរាងស្អាតផងដែរ។

២. ផ្លែទទឹមមានលក្ខណៈប្រឆាំងការរលាក

ការរលាកអាចជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសូម្បីតែជំងឺមហារីក។ ប៉ុន្តែគ្រាន់តែទទួលទានទឹកផ្លែទទឹមមួយពែងជារៀងរាល់ថ្ងៃ អាចកាត់បន្ថយការរលាកនៅក្នុងខ្លួនបានយ៉ាងគួរឱ្យកត់សម្គាល់។

៣. ជួយប្រឆាំងមហារីកដោះ

ប្រេងពីគ្រាប់ផ្លែទទឹមអាចរារាំងការលូតលាស់នៃកោសិកាមហារីក ថែមទាំងអាចសម្លាប់ពួកវាទាំងអស់ ដោយអាស៊ីតផូនិករបស់ផ្លែទទឹម។ មហារីកសុដន់គឺ ជាមហារីកមួយក្នុងចំណោមប្រភេទមហារីកទូទៅបំផុតចំពោះស្ត្រី ហើយវាក៏ជាភាពឆ្លាតវៃមួយ ដែលត្រូវដឹងឱ្យបានច្បាស់អំពីហានិភ័យនេះ។ ដូចនេះ អ្នកអាចបញ្ចូលផ្លែទទឹមក្នុងរបបអាហាររបស់អ្នក ចាប់ពីនេះដើម្បីជៀសវាងពីជំងឺមហារីក។

can-help-fight-cancer

៤. ជួយប្រឆាំងមហារីកក្រពេញប្រូស្តាត

ទម្រង់មហារីកទូទៅហើយមានគ្រោះថ្នាក់មួយទៀត គឺមហារីកក្រពេញប្រូស្តាតដែលប៉ះពាល់ដល់បុរសជាច្រើនជារៀងរាល់ឆ្នាំ។ ទឹកផ្លែទទឹមមានប្រសិទ្ធភាពល្អ ក្នុងការពន្យឺតការលូតលាស់កោសិកាមហារីក និងកាត់បន្ថយហានិភ័យ នៃភាពតានតឹងអុកស៊ីតកម្ម ដោយសារឥទ្ធិពលប្រឆាំងនឹងការរលាករបស់វា។

៥. បន្ថយសម្ពាធឈាមស៊ីស្តូលិក

ជំងឺលើសឈាមដែលត្រូវបានគេស្គាល់ជាទូទៅថា មានសម្ពាធឈាមខ្ពស់ ដែលអាចបណ្តាលឲ្យធ្ងន់ធ្ងរតាមពេលវេលា។ វាជាមូលហេតុចម្បងមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងបញ្ហាបេះដូងដទៃទៀត។ អត្ថប្រយោជន៍កំពូលមួយទៀតនៃផ្លែទទឹមគឺថាការទទួលទានទឹកផ្លែទទឹមត្រឹមតែ កន្លះកែវ ជារៀងរាល់ថ្ងៃ អាចបន្ថយសម្ពាធឈាមបានយ៉ាងល្អ។

can-help-lower-blood-pressure

៦. បន្ថយហានិភ័យនៃជំងឺបេះដូង

ការផឹកទឹកផ្លែទទឹម អាចជួយសម្អាតសរសៃឈាមពីកូលេស្តេរ៉ុល។ ការបន្ថែមផ្លែទទឹមទៅក្នុងរបបអាហាររបស់អ្នកឥឡូវនេះ មិនថាជាផ្លែឈើ ឬទឹកផ្លែឈើអាចជួយឱ្យអ្នកមានសុខភាពល្អ។

៧. ជួយចលនាឈាមរត់បានល្អ

លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ផ្លែទទឹម មានមុខងារការពារ និងសម្រួលដល់ការកកើតសារធាតុខ្លាញ់ក្នុងសរសៃឈាម ព្រមទាំងជួយជំរុញលំហូរឈាមឱ្យមានសុខភាពល្អ។ វាក៏អាចមានឥទ្ធិពលវិជ្ជមានទៅលើ បញ្ហាងាប់លិង្គផងដែរ។ ទោះយ៉ាងណាក៏ដោយ វាត្រូវការការសិក្សាបន្ថែមទៀត ដើម្បីវាស់វែងឱ្យបានត្រឹមត្រូវ អំពីផលប៉ះពាល់នៃអាហារនេះចំពោះបញ្ហាងាប់លិង្គ។ ក្នុងពេលនេះការបន្ថែមទឹកផ្លែទទឹមទៅក្នុងរបបអាហាររបស់អ្នក នឹងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

៨. ជួយសម្រួលជំងឺរលាកសន្លាក់និងឈឺសន្លាក់

ខណៈពេលដែលមានជំងឺរលាកសន្លាក់និងឈឺសន្លាក់ជាច្រើនប្រភេទស្ទើរតែទាំងអស់សុទ្ធតែមានមូលហេតុដូចគ្នា គឺរលាក។ ដោយសារផ្លែទទឹមមានលក្ខណៈប្រឆាំងនឹងការរលាក វាអាចជួយបំបាត់ការឈឺចាប់ និងរឹងនៅក្នុងសន្លាក់ដែលរងផលប៉ះពាល់។ វាអាចទៅរួច ដែលសារធាតុចម្រាញ់ពីផ្លែទទឹម រាំងខ្ទប់អង់ស៊ីមមួយចំនួនដែលបំផ្លាញសន្លាក់។ ជាពិសេសសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ អាចជួយបន្ថយការវិវត្តនៃជំងឺ និងបំបាត់ការឈឺចាប់បានខ្លះ។

can-help-ease-arthritis-and-joint-pain

៩. អាចជួយដល់ការចងចាំ និងការពារការបាត់បង់ការចងចាំ

ផ្លែទទឹមថែមទាំងអាចជួយប្រឆាំងនឹងជំងឺអាល់ហ្សៃមឺរទៀតផង។ គ្រាន់តែទឹកផ្លែទទឹម ១ កែវជារៀងរាល់ថ្ងៃអាចជួយបង្កើនការចងចាំបានយ៉ាងល្អ។ បញ្ហានៃការចងចាំអាចបណ្តាលមកពីកត្តាមួយចំនួនរួមមាន បញ្ហាសុខភាព ការធ្លាក់ទឹកចិត្តយូរ ឬសូម្បីតែអាយុ ឬក៏ហ្សែន។ 

១០. ផ្តល់នូវប្រភពដ៏ល្អនៃជាតិសរសៃ

ជាតិសរសៃជួយគ្រប់គ្រងពោះវៀនរបស់អ្នក ដោយធានាថា ការបន្ទោបង់របស់អ្នកទៀងទាត់ និងធ្វើឱ្យពោះវៀនដំណើរការបានល្អ។ វាក៏ជួយធ្វើឱ្យមានតុល្យភាពកម្រិតជាតិស្ករក្នុងឈាម បន្ថយកូលេស្តេរ៉ុល និងអ្វីៗជាច្រើនទៀត។ 

pomegranate-seeds-provide-a-good-amount-of-fiber

១១. ជំនួយការសម្រកទម្ងន់
ការគ្រប់គ្រងការឃ្លានអាចជាឧបសគ្គធ្ងន់ធ្ងរ ចំពោះការសម្រកទម្ងន់។ កម្រិតជាតិសរសៃខ្ពស់នៅក្នុងផ្លែទទឹមធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយហានិភ័យនៃការឃ្លាននៅពេលក្រោយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ សូមប្រយ័ត្ន ព្រោះទឹកផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់។ 

high-levels-of-fiber-in-pomegranate-can-help-you-feel-fuller

១២. ជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ

ផ្លែទទឹមក៏មានសក្តានុពលប្រឆាំងវីរុស និងបាក់តេរីផងដែរ។ នេះមានន័យថា ទឹកផ្លែទទឹមអាចធ្វើការប្រឆាំងនឹងការឆ្លងមេរោគបាក់តេរី និងផ្សិត។ នេះរួមបញ្ចូលទាំងការបង្ករោគនៅមាត់ធ្មេញមួយចំនួនដូចជា រលាកអញ្ចាញធ្មេញ ការទប់ទល់នឹងការឆ្លងមេរោគអញ្ចាញធ្មេញទូទៅ។

១៣. ធ្វើអោយប្រសើរឡើងនូវការអនុវត្តលំហាត់ប្រាណ

ផ្លែទទឹមក៏មានផ្ទុកជាតិនីត្រាត ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្លាំងកាយ ការស៊ូទ្រាំ និងការជួសជុលសាច់ដុំ។ មិនថាអ្នកកំពុងស្វែងរកអ្វីដើម្បីបង្កើនថាមពលរបស់អ្នកមុនពេល ឬអំឡុងពេលហាត់ប្រាណ ឬគ្រាន់តែជាអ្វីដើម្បីបំពេញបន្ថែមកម្លាំងរបស់អ្នកនៅពេលក្រោយ ផ្លែទទឹមធ្វើឱ្យអាហារសម្រន់ល្អឥតខ្ចោះ។

can-help-exercise-performance

១៤. ជួយអោយសក់រឹងមាំ និងមានសុខភាពល្អ

ប្រេងផ្លែទទឹមគឺជាគ្រឿងផ្សំដ៏មានប្រជាប្រិយនៅក្នុងផលិតផលសក់ជាច្រើន ដែលធ្វើឱ្យសក់ទន់រលោង និងជំរុញការលូតលាស់សក់។ ការទទួលទានគ្រាប់ផ្លែទទឹម ឬការទទួលទានទឹកផ្លែទទឹមធ្វើអោយប្រសើរឡើងនូវលំហូរឈាមទៅកាន់ស្បែកក្បាលរបស់អ្នក។

pomegranate-oil-can-help-smoothen-and-condition-hair

អ្វីដែលត្រូវប្រយ័ត្ន

ប្រសិនបើអ្នកមានប្រតិកម្មអាលែហ្សី នោះអ្នកត្រូវសង្កេតមើលអាការៈដែលអាចនឹងកើតមានដូចខាងក្រោម៖

  • កន្ទួលរមាស់/ឬកន្ទួល
  • ពិបាកដកដង្ហើម
  • ពិបាកលេប ឬឈឺចាប់
  • ហើមមុខ មាត់ អណ្តាត ឬបំពង់ក

ទោះយ៉ាងណាក៏ដោយឱកាសនៃការមានប្រតិកម្មអាលែហ្សីរបស់អ្នកគឺទាបណាស់។

អត្ថបទដកស្រង់ពី Timrel

បកប្រែ និងកែសម្រួលដោយ កញ្ញា នីម៉ូល


ថ្ងៃពុធ, 15 ខែកញ្ញា 2021 18:22  Purple Fullmoon