ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធត្រូវថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុកម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលកសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវនិងក្រុមមុជទឹកអង្គភាពកំពង់ផែស្វាយត័ក្រុងព្រះសីហនុក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (G.T.V.C) ដឹកនាំផ្ទាល់ដោយលោកឧកញ៉ា ទៀ វិចិត្រ ។
រហូតដល់ម៉ោងនេះសមត្ថកិច្ចកំពុងបន្តរកជនរងគ្រោះមានឈ្មោះ ស៊ន មករា (ហៅឧត្តម) ដែលបានបាត់ខ្លួនដោយសារករណីលិចទូកនេសាទមួយគ្រឿងនៅចំណុចចុងអូរប្រមាណចំងាយ១០០ម៉ែត្រស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុដែលបានកើតហេតុចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះទោះសមត្ថកិច្ចខិតខំរុករកយ៉ាងណាក៍មិនទាន់មានសញ្ញាណាមួយរកឃើញជនរងគ្រោះខាងលើនោះឡើយ ។