BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការបើកទេសចរណ៍តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអាចនឹងមានភាពស្រពេចស្រពិល

ថ្ងៃពុធ, 15 ខែកញ្ញា 2021 16:47  Jasmine Tea

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថារហូតមកដល់ពេលនេះការបើកទេសចរណ៍ឡើងវិញតាមផែនការយុទ្ធសាស្រ្តដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទាំងក្នុងនឹងក្រោយវិបត្តិជំងឺកូវីដ-១៩នោះនៅមិនទាន់ដឹងនៅឡើយទេតែប្រហែលជាខែក្រោយអាចដឹងហើយ។

photo_2021-09-15_15-55-59(1)

photo_2021-09-15_15-55-59 (2)(1)

photo_2021-09-15_15-55-59 (3)(1)

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា  ក្រសួងបានធ្វើយុទ្ធសាស្ត្រ  ផែនការបើកទទួលទេសចរណ៍សុវត្ថិភាព ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំនេះ  ប៉ុន្តែការ សម្រេចយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។
បើតាមលោក តុប សុភ័ក   ក្រសួងកំពុងតែធ្វើការងារបន្ថែមទៀត ដើម្បីប្រមូលឯកសារជាមួយ ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសក្រសួងសុខាភិបាលនិងគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើមដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៃការរីករាលដាលដែលជំងឺកូវីដ១៩ថាតើយើងត្រូវធ្វើដូចម្ដេចខ្លះដើម្បីទទួលទេសចរណ៍សុវត្ថិភាព ។ ដូច្នេះយើងមិនទាន់អាចដឹងពីពេលវេលាច្បាស់លាស់នៅឡើយទេដោយរង់ចាំការឯកភាពជាផ្លូវការហើយប្រហែលជាខែក្រោយនេះអាចដឹងពីលទ្ធផលហើយ។   
គួររំលឹកថាកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំមួយដើម្បីដាក់ឆ្លងសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទេសចរណ៍សុវត្ថិភាព” ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ក៏បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំនោះផងដែរតាមរយៈប្រព័ន្ធវីដេអូហ៊្សូម (ZOOM) ។ កិច្ចប្រជុំមានការចូលរួមពីសមាជិក-សមាជិកានិងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១១០ នាក់។
លោកបណ្ឌិត ថោង ខុន  បានអះអាងថាការបើកទទួលទេសចរណ៍សុវត្ថិភាពគឺពិតជាចាំបាច់និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាពក្នុងការបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃសកម្មភាពសេដ្ឋកិច្ច-សង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាពនិងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ “ការធ្វើដំណើរនិងទេសចរណ៍សុវត្ថិភាព” ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់វិស័យទេសចរណ៍ឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ។
ទាក់ទងបញ្ហានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់បានអះអាងថាអាជីវកម្មទេសចរណ៏នេះ មិនអាចពន្យាពេលការបិទទ្វារនេះតទៅទៀតបានទេពីព្រោះយើងនឹងជួបនូវវិបត្តិសេដ្ឋកិច្ច។ ជាមួយគ្នានោះលោកស្រីបានស្នើឲ្យរាជរដ្ឋាភិបាលពិចារណាក្នុងការបើកប្រទេសតាមផែនការរបស់ក្រសួងទេសចរណ៏៕ (មានជ័យ)


ថ្ងៃពុធ, 15 ខែកញ្ញា 2021 16:47  Jasmine Tea