នៅក្នុងសំណេរតាមរយៈគេហទំព័រផ្លូវការរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរៀបរាប់ថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។
សម្តេចតេជោបានបរិយាយថា ខ្ញុំនៅធ្វើការដោយពិនិត្យ និងចុះហត្ថលេខាលើឯកសារជាធម្មតា។ អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យ ខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ។ ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើ
ដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតា ព្រោះថ្ងៃនេះជាថ្ងៃសីល៕