BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនសង្ស័យ០២នាក់ លួចកាប់ឈើកាស្យាក្នុងក្រុមហ៊ុនគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 18:00  Purple Fullmoon

កោះកុង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ និងរថយន្តមួយគ្រឿងពាក់ព័ន្ធករណី បានលួចកាប់ឈើកាស្យា របស់ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាត។

photo_2021-09-14_16-32-53 (2) (1)

មន្ត្រីនគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទីរសៀល ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ ថាមានរថយន្តប្រភេទ វ៉េអង ម៉ាកហ៉ាន់ដាយ ពណ៌ស-លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6746 សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-5666 បានដឹកឈើកាស្យាពេញរថយន្ត ចេញពីចំណុចថ្មពាង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ គោលបំណងឆ្ពោះទៅភ្នំពេញ ភ្លាមនោះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងប៉ុស្តិ៍ បានឃាត់សួរនាំដើម្បីរកម្ចាស់ (អ្នកទិញ និងអ្នកលក់) ហើយបានចុះដល់កន្លែងកើតហេតុ និងទទួលបានសេចក្តីរាយការណ៍ តាមរយៈទូរស័ព្ទពីលោក ស ជឿន តំណាងក្រុមហ៊ុន ហ្គ្រិនរិច គ្រុប ថាម្ចាស់រថយន្ត និងបក្ខពួកបានលួចកាប់ឈើកាស្យារបស់ក្រុមហ៊ុន ដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុន ក្រោយទទួលបានសេចក្ដីរាយការណ៍រួច កម្លាំងជំនាញអធិការដ្ឋាន បាននាំរថយន្តមកអធិការដ្ឋាននគរបាលស្រុកកោះកុង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ នៅក្នុងរថយន្ត នៅវេលាម៉ោង២១និង៣០នាទី។

photo_2021-09-14_16-32-52

 

photo_2021-09-14_16-32-53

បច្ចុប្បន្ន កម្លាំងយើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋានចាត់ការបន្ត៕


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 18:00  Purple Fullmoon