ប៉ៃលិន ៖ ថ្ងៃ អង្គារ ៨ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នៅវេលាម៉ោង ១៣ និង ០០ នាទីរសៀល ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃ អធិការដ្ឋាន នគរបាល ស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទចំនួន ០២នាក់ បញ្ជូនទៅស្ថាប័នអយ្យការអម សាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីមានរាយនាមដូចខាងក្រោម ៖
ជនត្រូវចោទ ទី ១-ឈ្មោះ ឡុង ប៊ុនថន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ អាជីវករ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ វត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនត្រូវចោទ ទី២- ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរអាជីវករ ជនជាតិខ្មែរ រស់នៅភូមិបរនាវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាកព័ន្ធក្នុងករណីហិង្សា ដោយចេតនា ប្រព្រឹត្តក្នុង ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនត្រូវត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន។ បច្ចុប្បន្នជនត្រូវចោទទាំង ២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគារខេត្តតាមនីតិវិធី៕