ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកកំពង់លែង បានសហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក ប្រាក់ លីហួរ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រៃកោះ ក្នុងភូមិសាស្រ្ត ឃុំ ផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លទ្ធផលបង្រាបបាន៖
-រុះរើរបាំងស្បៃមុងបានចំនួន ២៨កន្លែងស្មើនឹង ៨៥០ម៉ែត្រ។
-លបលូ ៣០មាត់។
-បង្គោល ៤០០ដើម។
-លែងកូនត្រីល្អិតចំរុះ ចំនួន១០០គីឡូក្រាម ចូលក្នុងទន្លេវិញ។
សម្ភារ: វត្ថុតាងខាងលើបានបំផ្លាញចោលនៅនឹងកន្លែង ៕