យោងទៅតាមរបាយការណ៍ដែលចេញផ្សាយពីថ្ងៃច័ន្ទដោយវិទ្យាស្ថានវិទ្យាសាស្រ្តនិងសន្តិសុខអន្តរជាតិដែលជាក្រុមអ្នកស្រាវជ្រាវមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។តាមសេណារីយ៉ូដែលអាក្រក់បំផុត វិទ្យស្ថាននេះបានវាយតម្លៃថាក្នុងរយះពេលតិចជាង១ខែ អៀរ៉ង់អាចនឹងមានសារធាតុអៀរ៉ានីញ៉ូមគ្រប់គ្រាន់ដើម្បីផលិតអាវុធនុយគ្លេអ៊ែរបានមួយគ្រាប់ ក្នុងរយះពេល៣ខែនឹងអាចផលិតគ្រាប់ទី២ ហើយក្នុងរយះពេល៥ខែនឹងអាចផលិតគ្រាប់ទី៣។
អៀរ៉ង់មានសារធាតុអៀរ៉ានីញ៉ូមចំនួន២០០មីល្លីក្រាម ដែលចំរាញ់រួចហើយដែលអាចផលិតអាវុធនុយគ្លេអ៊ែរ។កាលពីល្ងាចថ្ងៃពុធក៏មានរបាយការមួយបានបញ្ចេញឲ្យដឹងដែរថា អៀរ៉ង់កំពុងស្ថិតនៅក្នុងកំរិតទាបនៅឡើយ ដោយទាមទារឲ្យមានបច្ចេកទេសក្នុងការបញ្ជូនឬបាញ់ចេញនូវអាវុធទាំងនោះ ហើអ្វីដែលសំខាន់ជាងនោះទទៀត គឹការសំរេចចិត្តផ្នែកខាងនយោបាយ។
ចាប់តាំងពីខែមេសា រដ្ឋអ៊ីស្លាមមួយនេះបាចាប់ផ្តើមផលិតសារធាតុអៀរ៉ានីញ៉ូមពី៥%និងពី២០%ទៅ៦០% ដែលត្រូវបានគេពិចារណារថាក្រោម៩០% អៀរ៉ង់អាចនឹងឈានដល់កំរិតផលិតអាវុធនុយគ្លេអ៊ែរបាន។
ជាការពិត នៅក្នុងកំរិតមួយដែលទាបបំផុតអៀរ៉ង់នឹងផលិតអាវុធនេះបាន តែអ្វីដែលជារឿងសំខាន់បំផុតគឺរបាយការណ៍របស់ IAEA ដែលជាអង្គការអន្តរជាតិឋាមពលអាតូមិក ដែលត្រូវត្រួតពិនិត្យរឿងនេះ។
តាមរយះការជួបប្រជុំគ្នាកាលពីម្សិលម៉ិញ អៀរ៉ង់បានអនុញ្ញាតិឲ្យ IAEA ដាក់អង្គចងចាំនៅក្នុងម៉ាស៊ីនថត ដែលគេដាក់សំរាប់តាមដាននៅនឹងកន្លែង។