ការដែលមេដឹកនាំកំពូល២រូបបានបាត់ខ្លួនជាសាធារណៈបានធ្វើឲ្យជនជាតិអាហ្វហ្គានីស្ថានចោទជាសំណួរថា មេដឹកនាំជាន់ខ្ពស់និងឧបនាយករដ្ឋមន្រ្តីថ្មីនៅរស់រានមានជីវិតឬយ៉ាងណា?
មេដឹកនាំកំពូលតាលីបង់ លោក Mullah Haibatullah Akhunzada បានបាត់ខ្លួនមិនបានចេញមុខជាសាធារណៈប្រហែលមួយខែបន្ទាប់ពីពួកតាលីបង់បានចូលកាន់កាប់អំណាច។ អ្នកនាំពាក្យបានបញ្ចេញខ្សែរអាត់សំលេងដើម្បីច្រានចោលនូវពាក្យចចាមអារ៉ាមអំពីការស្លាប់របស់លោក។
MullahAbdul Ghani Baradar មន្រ្តីតាលីបង់ដែលគេស្គាល់មុខច្បាស់ជាងគេក៏បានបាត់ខ្លួន ។ ចំណោទចោទសួរពីសុខមាលភាពនៃមេដឹកនាំដែលនៅក្នុងតំណែងនិងជាអ្នកដឹកនាំដ៏សំខាន់ក្នុងការចរចារសន្តិភាពបានកើនឡើងជាលំដាប់បន្ទាប់ពីបានបាត់ខ្លួនជាច្រើនថ្ងៃ។
មានពាក្យចចាមអារ៉ាមនៅក្នុងទីក្រុងកាប៊ុលថាលោកត្រូវបានគេសម្លាប់ឬក៏រងរបួសធ្ងន់នៅក្នុងការប្រយុទ្ធជាមួយមេដឹកនាំជាន់ខ្ពស់តាលីបង់ដ៏ទៃទៀតនៅក្នុងជម្លោះពាក្យសំដីអំពីរបៀបបែងចែកក្រសួងក្នុងគណៈរដ្ឋមន្រ្តី។ ការប្រឹងប្រែងជាផ្លូវការកាលពីថ្ងៃច័ន្ទដើម្បីច្រានចោលនូវពាក្យចចាមរ៉ាមនេះហាក់បីដូចជាចាក់ស្រេះស្ថិតនៅក្នុងភាពអាថ៍កំបាំង។ ពួកតាលីបង់បានបានបញ្ចេញនូវរូបថតសំបុត្រដែលសរសេរដោយដៃរបស់អនុប្រធានលោកBadahar ដែលថាលោកកំពុងស្ថិតនៅទីក្រុង Kandahar បន្ទាប់មកបញ្ចេញនូវសារសំលេងដែលចង់មានន័យថាផ្ញើរមកពីក្រុងកាន់ដាហារតែភ្ជាប់មកជាមួយរូបថតចាស់។
ការដែលអវត្តមាននៃវីឌីអូរនេះវារិតតែបង្កើនចម្ងល់សំរាបជនជាតិអាហ្វហ្គានីស្ថានបន្ថែមទៀតចំពោះការបាត់មុខពីសាធារណៈនៃមេដឹកនាំជាន់ខ្ពស់តាលីបង់ទាំ២រូបតែទោះជាយ៉ាងណាក៏ដោយក៏អ្នកនាំពាក្យតាលីបង់ថាពាក្យចចាមរ៉ាមទាំងនេះគ្មានមូលដ្ឋាននិងមិនអាចយកជាការបានទេ។