រដ្ឋមន្រ្តីក្រសួងការបរទេសចិន វ៉ាង យី បានជួបសំដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat និងជួបជាមួយសមភាគី Vivian Blalakrishnan កាលពីថ្ងៃច័ន្ទទី១៣ ដែលជាថ្ងៃទី១នៃទស្សនកិច្ចកាងាររបស់លោកនៅសឹង្ហបុរី។
អម្លុងពេលនៃការជួបប្រជុំ,លោក វ៉ាងនិងលោក ហេង បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ឧត្តុងឧត្តមរវាងប្រទេសទាំង២ សឹង្ហបុរីនិងចិន និងការរីកចំរើនលូតលាស់នៅក្នុងកិច្ចសហប្រតិបត្តិការណ៍ដ៏ជ្រាលជ្រៅ ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនៃកូវីដ១៩ក៏ដោយ មន្រ្តីក្រសួងការបរទេសបានថ្លែងក្នុងសន្និសិទកាសែត។
ពួកគេក៏បានសម្លឹងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការទ្វេរភាគីនៃក្រុមប្រឹក្សាររួមលើកទី១៧ដែលនឹងចូលមកដល់ក្នុងពេលខាងមុខក្នុងឆ្នាំនេះ ដែលចិននិងសឹង្ហបុរីធ្វើជាសហប្រធានដឹកនាំការប្រជុំដោយឧបនាយករដ្ឋមន្រ្តី លោក ហេងនិង ភាគីចិនលោកឧបនាយករដ្ឋមន្រ្តីនិងជាទីប្រឹក្សាររដ្ឋចិន ហាំង ហ្សេង។
លោក វ៉ាង ក៏បានជួបជាមួយ សមភាគីរបស់លោក គឺបណ្ឌិត Balakrshnan ដោយពួកគេបានជជែកគ្នា អំពីរបៀបពង្រឹងពង្រីកទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។