BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រវត្តិសម្ដេច ចៅហ្វាវាំង ជួនៈ

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 09:04  Purple Fullmoon

សម្ដេច ចៅហ្វាវាំង ជួន អ្នកសរសេរពង្សាវតារខ្មែរ និងបម្រើរាជការ ៣ ជំនាន់ស្ដេច។ លោក ជួន កើតនៅថ្ងៃ ១៩ ខែមេសា ឆ្នាំ១៨៦៤ នៅខេត្តកំពង់ឆ្នាំង។ គាត់មានអាជីពផ្នែករដ្ឋបាល និងនយោបាយ ក្នុងជំនាន់អាណានិគមនិយមបារាំង។ នៅឆ្នាំ១៨៨៥ គាត់បានត្រូវលោក AUGUSTE PAVIE នាំទៅស្រុកបារាំងឲ្យចូលរៀនសាលាខ្មែរ។ 

ពេលត្រឡប់ចូលកម្ពុជាវិញ គាត់បានត្រូវតែងតាំងជា អ្នកបកប្រែភាសា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៨៨៨ ជាអនុពន្ធន៍ធ្វើការជាប់នៅ បេសកកម្ម PAVIE។ គាត់បានដើរតាមបេសកកម្មនេះ នៅថ្ងៃទី២៤ ខែមីនា ដល់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៨៩៤ ពីបាងកក ទៅលាវ ប៉ែកខាងកើត និងខាងលិច បន្ទាប់មកដើរតាម LEFE’VRE…។ល។

photo_2021-09-14_08-34-24

ប៉ុន្មានឆ្នាំក្រោយមក នៅឆ្នាំ១៩០០ លោក BOULLOCHE ជារ៉េស៊ីដង់ ស៊ុប៉េរីយ័រ បានដាក់គាត់ឲ្យធ្វើការជាមួយ មហាក្សត្រ នរោត្តម។ ព្រះមហាក្សត្របានតែងតាំងលោក ជារដ្ឋមន្ដ្រីរាជវាំង ផ្នែកខាងហិរញ្ញវត្ថុ និងវិចិត្រសិល្បៈ (សម្ដេច ចៅហ្វ៊ា)។ នៅឆ្នាំ១៩០៦ គាត់បានដង្ហែរ មហាក្សត្រ ស៊ីសុវត្ថិ យាងទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅស្រុកបារាំង។ សម្ដេច ចៅហ្វ៊ា ជួន បានបម្រើការងារក្នុងរាជការខ្មែរ៣រាជ្យស្ដេច៖ ១.នរោត្តម ២.ស៊ីសុវត្ថិ ៣.ស៊ីសុវត្ថិមុនីវង្ស។ លោកបានចូលអនិច្ចកម្ម នៅខែកញ្ញា ឆ្នាំ១៩៤៦ ក្នុងអាយុ៨២ឆ្នាំ។ វង្សត្រកូលរបស់លោក ចៅហ្វាវាំង ជួនសម្បូរណ៍ដោយអ្នកចេះដឹង។

កូនចៅរបស់គាត់ដូចជា៖ ១.លោក ជួន ម៉ុម ២.លោកជួន ប្រសិទ្ធ ៣.លោកជួន ជឿន បានធ្វើការសិក្សានៅ ហាណូយ និងស្រុកបារាំង មានសញ្ញាប័ត្រថ្នាក់បណ្ឌិត។ អ្នកទាំងអស់នេះ នៅពេលដែលបញ្ចប់ការសិក្សា បានវិលត្រលប់ចូលកម្ពុជាវិញ ជាដំបូងជាអ្នកពាក់ព័ន្ធ សឺង ង៉ុកថាញ់ អ្នកស្ដាំនិយមខ្មែរ។ ម្ភៃឆ្នាំក្រោយមក អស់លោកទាំងនេះបានប្ដូរនយោបាយ ប្រកាន់យកឆ្វេងនិយមម្ដងវិញ ដោយចូលរួមធ្វើជា រដ្ឋមន្ដ្រី នៃ របបកម្ពុជាប្រជាធិបតេយ្យ៕

photo_2021-09-14_08-34-23

ប្រភពអត្ថបទ ៖ Mao Pisethy


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 09:04  Purple Fullmoon