BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងអប់រំ៖ សិស្សនិងគ្រូ មិនបានចាក់វ៉ាក់សាំង មិនគួរឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 08:42  Purple Fullmoon

ភ្នំពេញ៖  ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវរៀន និងបង្រៀនតាមអនឡាញ ដើម្បីបញ្ជៀសនូវការឆ្លងរាលដាលនៃជំងឺនៅពេលបើកសាលាឡើងវិញ។

ក្នុងសេចក្តីណែនាំចេញថ្ងៃទី១៣ ខែកញ្ញានេះ ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានសិក្សាអប់រំទាំងអស់ ឱ្យបង្កើតគណៈកម្មការសុខភាពនៅតាមគ្រឹះស្ថានរៀងៗខ្លួន ពង្រឹងការអនុវត្តន៍វិធានការសុវត្ថិភាព និងអនាម័យ ក៏ដូចជាធ្វើតេស្តរហ័សលើបុគ្គលិកអប់រំ ដែលមានវត្ដមានក្នុងបរិវេណសា្ថប័នយ៉ាងតិច ៥ភាគរយនៃបុគ្គលិកទាំងអស់ក្នុងរយៈពេលពី ១ ទៅ ២ សប្ដាហ៍ ម្ដង។

photo_2021-09-14_08-20-46 (1)

ក្រសួងក៏បានតម្រូវឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ឱ្យបានគ្រប់គ្នា ខណៈអ្នកដែលមិនបានចាក់ ឬអ្នកមានជំងឺប្រចាំកាយ ឬអាយុច្រើនត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។

សូមបញ្ចាក់ថាគិតត្រឹមថ្ងៃទី១២ ខែកញ្ញា កម្ពុជាសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៧១,៥៤% ក្នុងនោះពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងចាក់ជូនបានជាង ៩៧% ចំណែកកុមារ និងយុវវ័យអាយុពី១២ ដល់ក្រោម ១៨ឆ្នាំ ចាក់បានជិត ៨៧%។

photo_2020-08-11_08-37-49

សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែសីហា បានណែនាំដល់ក្រសួងអប់រំពិភាក្សាជាមួយអាជ្ញាធរគ្រប់ខេត្តរាជធានី ពិភាក្សាពីលទ្ធភាពក្នុងការបើកសាលារៀនឡើងវិញនៅតំបន់ដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩។ បន្ទាប់ពីមានការណែនាំ សាលារៀនជាបន្តបន្ទាប់នៅកម្ពុជាក៏ចាប់ផ្ដើមបើកតាមដំណាក់កាល ដើម្បីទទួលសិស្សឱ្យចូលរៀនវិញផងដែរ។

photo_2021-09-14_08-18-57

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា សាលានៅរាជធានីភ្នំពេញនឹងចាប់បើកជាបណ្ដើរៗ ឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញានេះ តទៅ ទៅលើសាលាណាដែលទទួលបានការវាយតម្លៃស្ដង់ដារសុវត្ថិភាពរួចហើយ។ លោកថ្លែងថា ថ្ងៃទី១៥ គឺបើកវិញជាបណ្ដើរៗ មិនមែនបើកទាំងអស់ទេ គឺបើកតែទៅលើសាលាណាដែលគោរពតាមលក្ខខណ្ឌ SOP របស់ក្រសួងអប់រំ ហើយដែលអ្នកគ្រូបានបំពេញតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ៕


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 08:42  Purple Fullmoon