ព្រះមហាក្សត្រកម្ពុជា ព្រះរាជអបអរសាទរចំពោះសម្តេចតេជោហ៊ុន សែន ដែលបានទទួលមេដាយមាសសន្តិភាពពិភពលោក World Summit Peace
ព្រះមហាក្សត្រកម្ពុជាប្រោសព្រះរាជទានព្រះរាជសារអបអរសាទរ ជូន សម្តេច ហ៊ុន សែន ដែលទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក 2021 ( World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក"។
នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក 2021 (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក"។