កណ្តាល ៖ នៅថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលមូលដ្ឋានខេត្តកណ្តាល បាន បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ ទីតាំងផ្សេងគ្នា។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ និងដកហូតវត្ថុតាងសរុបមាន ៖ ១- គ្រឿងញៀន មេតំហ្វេតាមីន (Ice) ចំនួន ១៦ កញ្ចប់ ( ធំ០៦, តូច១០ ) ទម្ងន់សរុប ៦០១,៨៤ ក្រាម ។ ២- ទូរស័ព្ទចម្រុះ ចំនួន ០៥ គ្រឿង ។ ៣- ម៉ូតូចំនួន ៥ គ្រឿង និង ៤- ឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ថា គោលដៅទី១ ៖ វេលាម៉ោង ១៤ និង ០០ នាទី កម្លាំងបានចុះទៅចំណុចផ្ទះរបស់ឈ្មោះ ឈឺន ផានី ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ០៣ នាក់ ៖
១- ឈ្មោះ ង៉ែត យូឡុង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត មានទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ( ជួញដូរ ) មាន សារធាតុញៀនក្នុងទឹកនោម។
២- ឈ្មោះ ឈឺន ផានី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ( ប្រើប្រាស់ ) មាន សារធាតុញៀនក្នុងទឹកនោម។
៣- ឈ្មោះ ម៉ៃ គឹមហឿន ហៅ រាជ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ( ប្រើប្រាស់ ) (+) មានសារធាតុញៀនក្នុងទឹកនោម។
គោលដៅទី២ ៖ នៅថ្ងៃដដែល វេលាម៉ោង ១៥ និង ៤០ នាទី កម្លាំងបានបង្ក្រាបនៅចំណុចផ្ទះជួលរបស់ឈ្មោះ សុខ គឹមសាក់ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ៖
១- ឈ្មោះ សុខ លីឆវ័ន្ត ហៅ សាត វណ្ណឌី ហៅ ឌី ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( មេបណ្តាញជួញដូរ ) មានសារធាតុញៀនក្នុងទឹកនោម។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន ២ឆ្នាំ។
២- ឈ្មោះ សុខ គឹមសាក់ ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនី មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ( ជួញដូរ ) មានសារធាតុញៀនក្នុងទឹកនោម។
លទ្ធផលយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើជនសង្ស័យទាំង០៥នាក់ បង្ហាញថាអវិជ្ជមាន ( - )។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕