ពោធិ៍សាត់ ៖ សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ព្រងិល ក្រោយពីបាន ទទួល ពាក្យបណ្ដឹង ពីស្ត្រី ឈ្មោះ សាន្ត គឹម ហេង ភេទ ស្រី អាយុ ៤២ ឆ្នាំ រស់នៅ ភូមិ ស្វាយប៉ាក ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ដែលបាន មកប្ដឹង ឈ្មោះ ណុប ភារ ម្យ ភេទ ប្រុស អាយុ ៥៩ ឆ្នាំ រស់នៅ ភូមិ ឃុំ ខាងលើ ថា បាន ប្រព្រឹត្ត អំពើ រំលោភ សេពសន្ថវៈ ទៅ លើ កូនស្រី របស់ខ្លួនឈ្មោះ ស . គល អាយុ ១១ ឆ្នាំ បានកើតហេតុកាលពី ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ៣ និង ៣០ នាទី រសៀល នៅ ចំណុច តូប លក់ អីវ៉ាន់ ចាប់ហួយ របស់ ជនសង្ស័យ ស្ថិត នៅ ភូមិ ស្វាយប៉ាក ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចមកសមត្ថកិច្ចនគរបាល ស្រុក ភ្នំក្រវាញ បាន ចុះ ឃាត់ខ្លួន ជនសង្ស័យ ខាងលើនាំ មក អធិការដ្ឋាន នគរបាល ស្រុក ដើម្បីសួរនាំ ។
នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានអូស ដៃ កុមារី រង គ្រោះ ចូល ទៅ ក្នុង តូប របស់ ខ្លួនមែន ហើយក៍បានធ្វើ សកម្មភាព រំលោភ សេពសន្ថវៈ រហូត បាន សម្រេច រួច ហើយក៍ឲ្យ នាង ត្រឡប់ ទៅ ផ្ទះ វិញ ដោយហាម មិន ឲ្យ កុមារីរងគ្រោះនិយាយ ប្រាប់ នរណាទេ ។ ប៉ុន្តែពេលមកដល់ផ្ទះ ក្មេង ស្រី រង គ្រោះ ក៍បាន និយាយ រឿង រ៉ាវទាំងអស់នេះទៅម្តាយ ពីរឿងជនល្មោភកាមខាងលើធ្វើមកលើខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះណុប ភារម្យ ត្រូវ បាន ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ស្រុក ភ្នំក្រវាញ តាម បញ្ជា របស់ លោក កូយ កាន់ យ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី កសាង សំណុំរឿង ចាត់ការ តាម នីតិវិធី ៕