អ.ស.ប នឹងត្រូវប្រឈមទៅនឹងទ្វាគ្រោះនៅពេលដែលបើកកិច្ចប្រជុំមហាសន្និបាតនៅអាទិត្យក្រោយខណៈដែលយោធាភូមានិងរដ្ឋាភិបាលស្រមោល(NUG)សុទ្ធតែមានគោលបំណងដូចគ្នាក្នុងការកាន់កាប់អាសនៈក្នុងមហាសន្និបាតនេះ។
រដ្ឋាភិបាលយោធាភូមាដែលមានគោលបំណងចង់ផ្លាស់ប្តូរលោក Kyaw Moe Tun ដែលជាតំណាងបច្ចុប្បន្ននៅអ.ស.បនិងជាអ្នករិះគន់ឥតសំចៃមាត់ចំពោះពួកយោធារដ្ឋប្រហារភូមា។ ទាំងពួកយោធានិងរដ្ឋាភិបាលស្រមោលសុទ្ធតែបានដាក់ពាក្យដើម្បីស្នើរសុំផ្លាស់ប្តូរតំណាងនៅអ.ស.ប ទៅកាន់គណកម្មាធិការទទួលញត្តិ។
ក្រុមអ្នកឃោសានាប្រឆាំងនឹងពួកយោធាបានព្រមានថា សេចក្តីសំរេចណាមួយដែលពេញចិត្តនឹងពួកយោធានឹងមានន័យថាលើកទឹកចិត្តបន្ថែមទៀតទៅលើអំពើហិង្សារនិងការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃទៅលើមនុស្សដែលគ្មានអាវុធដែលបណ្តាលឲ្យស្លាប់ជិត១០០០នាក់ ក្រោយពីចាប់យកអំណាចកាលពីថ្ងៃទី១ខែកុម្ភះ២០២១នេះដោយរដ្ឋប្រហារយោធា។
តំណែងនេះអាចនឹងទុកឲ្យនៅទំនេរដោយមិនអនុញ្ញាតិឲ្យទៅភាគីណាកាន់កាប់ទាំងអស់ឬអនុញ្ញាតិឲ្យលោកKyaw Moe Tun កាន់កាប់ជាបន្តទៅទៀត។