សៀងហៃ- អាជ្ញាធរក្រុងសៀងហៃនិងកោះដែលនៅជិតខាងបានប្រកាសបិទជើងហោះហើរយន្តហោះ សាលារៀន រថភ្លើងលើនិងក្រោមដីបន្ទាប់ពីខ្យល់ព្យុះឈ្មោះ ចាន់ធូ បក់បោកមកដល់កោះតៃវ៉ាន់ដែលនាំឲ្យមានការមានការខូចខាតបន្តិចបន្តួច។ ព្យុះដែលមានល្បឿន១៧០គីឡូម៉ែត្រក្នុង១ម៉ោងនេះបានបន្ថយឥទ្ធិពលរបស់វាពីខ្លាំងមកខ្សោយកាលពីថ្ងៃអាទិត្យល្ងាចទី១២កញ្ញាដែលធ្វើឲ្យគេរំពឹងថាវានឹងចុះខ្សោយបន្តិចម្តងៗ។ អាជ្ញាធរសៀងហៃបានចុះផ្សាយនៅក្នុងទំព័រWechatរបស់គេប៉ុន្តែវាអាចនឹងធ្វើឲ្យខ្យល់ខ្លាំងនិងធ្លាក់ភ្លៀងច្រើន។
ខេត្តហ្សេហ្សាំងនៅជិតសៀងហៃក៏បានប្រកាសសញ្ញាអាសន្នកាពីថ្ងៃអាទិត្យដោយបញ្ជាឲ្យបិទសាលារៀនផ្អាកជើងយន្តហោះនិងរថភ្លើងនៅក្នុងទីក្រុងមួយចំនួនព្រមទាំងផ្តល់សញ្ញាអាសន្នថាអាចនឹងមានទឹកជំនន់នៅក្នុងស្រុកចំនួន៩នេះបើតាមកាសែត ស៊ិនហួរ។ កំពង់ផែនិនបូដែលជាកំពង់ផែដ៏ធំទី២ បន្ទាប់ពីសៀងហៃក៏បានផ្អាកប្រតិបត្តិការចាប់តាំងពីថ្ងៃអាទិត្យថ្ងៃត្រង់។
សៀងហៃដែលជាទីក្រុងមានប្រជាជន ២៦លាននាក់ ជើងហោះទាំងក្នុងនិងក្រៅប្រទេសត្រូវផ្អាកចាប់តាំងពីម៉ោង១១ថ្ងៃត្រង់ជើងហោះហើរក្នុងស្រុកទៅប៉ែកខាងលិចផ្អាកនៅវេលាម៉ោង៣ក្នុងស្រុក។ ព្យុះ ចាន់ធូ បានបក់បោកតាមទិសខាងកើតមកពីហ្វីលីពីនកាត់តៃវ៉ាន់កំពុងតម្រង់ទៅចិនដីគោក។