BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀតដល់កម្ពុជាដើម្បីទុកសម្រាប់ចាក់ដូសទី៣

ថ្ងៃចន្ទ, 13 ខែកញ្ញា 2021 14:09  Jasmine Tea

ខណៈពេលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារមួយរដ្ឋមន្រ្តីការបរទេសចិនក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះលទ្ធផលនៃជំនួបនោះសម្តេចតេជោនិងឯកឧត្តម វ៉ាង យី បានធ្វើសន្និសីទសាព័ត៌មានរួមគ្នាក្រោយពិធីចុះហត្ថលេខា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀតដល់ប្រទេសកម្ពុជាដើម្បីទុកសម្រាប់ចាក់ដូសទី៣ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ សម្តេចតេជោបានមានប្រសាសន៍ថាវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះបានមកដល់ចំនួន២លានដូសហើយហើយនឹងមកដល់៣លានដូសទៀតដែលមានចំនួនសរុប៥លានដូសហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន៣លានដូសទៀតនិងការចាក់កន្លងមកជិត១លានដូសយើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀតយើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ។ ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ប្រទេសចិនបានក្លាយជាប្រទេសបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងប្រជាជនចិនចំនួន២៦.៨លានដូសហើយ។ 

2021-09-13 13.57.21

 

2021-09-13 13.57.09

 

2021-09-13 13.57.29

ជាមួយនេះផងដែរឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានអះអាងប្រាប់សម្តេចតេជោថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ សម្តេចតេជោបានមានប្រសាសន៍ថាចិនកំពុងបើកទូលាយទីផ្សារហើយនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិនដែលនឹងចូលជាធរមាននៅពេលខាងមុខយើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិននិងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។

ឆ្លើយតបនឹងការលើកឡើងនេះឯកឧត្តម វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជាគឺជាការលំបាករបស់ប្រជាជនចិនយើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជាដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តមអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕


ថ្ងៃចន្ទ, 13 ខែកញ្ញា 2021 14:09  Jasmine Tea