BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបសន្ទនាជាមួយឯកឧត្តម វ៉ាង យី

ថ្ងៃចន្ទ, 13 ខែកញ្ញា 2021 13:52  Jasmine Tea

ក្នុងឱកាសទស្សនៈកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបសន្ទនានិងរៀបចំអាហារការងារពេលព្រឹកជូនឯកឧត្តម វ៉ាង យី ផងដែរ ។ ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមិថុនាឆ្នាំ២០២០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិនដែលបានអនុញាត្តអោយកម្ពុជាបាននាំចូលកសិផលបានយ៉ាងច្រើនជាពិសេសអង្ករបានធ្លាប់នាំទៅកាន់ទីផ្សារចិនចំនួន៦១៥.៦១២តោន ផ្លែចេកបានចំនួន២៧២.០២៣តោន និងស្វាយបានចំនួន២១១តោន នារយៈពេ៨ខែកន្លងមក ។

ការរួមចំណែកដ៏ធំធេងរបស់ចិនដល់កម្ពុជាពិតជាបានជួយជម្រុញដល់វិស័យសេដ្ឋកិច្ចកម្ពុជាបានប្រសើរក្នុងពេលបរិបទកូវីដ-១៩ពិសេសបានជួយដល់ពលករកម្ពុជាត្រលប់មកពីប្រទេសថៃមានការងារធ្វើលើកសិកម្ម។ ទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរអោយសមភាគីចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀតជាពិសេសផ្លែមៀនប៉ៃលិន, ម្រេច ,ទុរ៉េននិងស្ករ.. ល។

2021-09-13 13.21.19

 

2021-09-13 13.21.33

 

2021-09-13 13.21.47

 

2021-09-13 13.21.56

គួររំលឹកថាអនុវត្តគម្រោងនានាជាបន្ទាន់ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិនកាលពីថ្ងៃទី១៦ មិថុនា ២០២០កន្លងមកមានបញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់(To Do List)លោកឧបនាយករដ្ឋមន្ត្រីបានលើកជាអាទិ៍ការផងដែរដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ៧១C  គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៤១លេខ៣៣លេខ៣១និងផ្លូវជាតិលេខ៣គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុងដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានលើកថាផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣)ដែកទាក់ទងគ្រប់ស្ថាប័នរួមទាំងគណបក្សប្រជាជនកម្ពុជានិងនីតិប្បញ្ញត្តិ។ល។ តើគួរប្រជុំថ្នាក់អគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលឬទេដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអនុវត្តន៍បន្ដ។

ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកថាគួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសយើងទាំងពីរទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជាដែលសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានយល់ស្របដ៏ខ្ពង់ខ្ពស់ហើយ។ ក្នុងឱកាសនោះដែរឯកឧត្តម វ៉ាង យី បានឆ្លើយតបជាអាទិ៍ដូចតទៅ សូមជម្រុញការសាងសង់ផ្លូវជាតិលេខ៧១C ,បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ដែលមានការខូចខាតប្រវែង២០គម ,យកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង , ស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងCasino onlineដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ។

បញ្ហារឿងCasino onlineឯកឧត្តម ហោ ណាំហុង បានឆ្លើយទៅឯកឧត្តម វ៉ាង យី ថាសម្តេចអគ្គមហាសេនាបតីតេជោសម្រេចលប់បំបាត់Casino onlineនេះតាំងពីឆ្នាំទៅរួចហើយដែរ ។


ថ្ងៃចន្ទ, 13 ខែកញ្ញា 2021 13:52  Jasmine Tea