តូក្យូ- ជប៉ុនបានផ្តល់សម្ភារះនិងបច្ចេកវិទ្យាដល់វៀតណាមក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ទី១១ ខណ:ដែលប្រទេសទាំង២បានពង្រឹងនូវកិច្ចសហប្រតិបត្តិការខាងយោធា ដោយមានការព្រួយបារម្ភចំពេលដែលឥទ្ធិពលរបស់ចិនកពុងកើនឡើង។
រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន Nabuo Kishi បាននិយាយថាទំនាក់ទំនងនេះបានឈានទៅដល់កំរិតថ្មីមួយទៀតក្នុងភាពជាដៃគូរការពារគ្នាទៅវិញទៅមក ហើយអាចនឹងឈានទៅដល់ការធ្វើសមយុទ្ធរួមគ្នា និងមធ្យោបាយផ្សេងៗទៀត រួមទាំងការផ្តល់នាវាទៅដល់វៀតណាមផងដែរ ដែលនឹងត្រូវធ្វើការជជែកគ្នាជាបន្តបន្ទាប់។
Kishi បានជួបប្រជុំជាមួយសមភាគីរបស់លោក គឺលោកPhan van Giant នៅទីក្រុងហាណូយ ចំពេលទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសចិន វ៉ាង យី ផងដែរ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើង២សប្តាហ៍ក្រោយពេលទស្សនកិច្ចលោកស្រី អនុប្រធានាធិបតី Kamala Harris មកកាន់អាស៊ីអគ្នយ៏ ដោយបានជំរុញឲ្យប្រជាជាតិមួយនេះរួបរួមគ្នាប្រឆាំងទៅនឹងការវាតទីដោយប្រើសាច់ដុំរបស់ចិន។