ខណៈដែលប្រទេសលោកខាងលិចកំពុងពិចារណារតើត្រូវធ្វើដូចម្តេចឲ្យបានល្អប្រសើរក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានកុំឲ្យធ្លាក់ទៅក្នុងដៃពួកតាលីបង់ ចិននិងប៉ាគីស្ថានបានបញ្ជូនយន្តហោះដែលផ្ទុកពោរពេញទៅជំនួយទៅកាន់អាហ្វហ្គានីស្ថានរួចជាស្រេច ព្រមទាំងសន្យាថានឺងដឹកទៅជាបន្តបន្ទាប់ នេះបើតាមប្រភពពី Reuter ។
ចិនបានសន្យាកាលពីសប្តាហ៍មុនថា នឹងផ្តល់ស្រូវអង្ករ ថ្នាំពេទ្យ ដែលមានតម្លៃ ជាទឹកប្រាក់ ៣១លាន ដុល្លារអាមេរិក និងវ៉ាក់សាំងកូវិដ 19 ចំនួន៣លានដុល្លារទៀត។ ដែលទន្ទឹមគ្នានោះដែរ ប៉ាគីស្ថានបានបញ្ជូនជំនួយតាមនាវា មានប្រេងឆា ថ្នាំពេទ្យ ខណៈដែលរដ្ឋមន្រ្តីក្រសួងការបរទេស បានអំពាវនាវឲ្យបញ្ជូនលុយដែលបង្កកមកឲ្យរដ្ឋាភិបាលតាលីបង់វិញ។
អង្គការសហប្រជាជាតិដែលទទួលបន្ទុកខាងកម្មវីធីអភិវឌ្ឍន៍បានព្រមានកាលពីអាទិត្យមុនថា អាហ្វហ្គានីស្ថាន នឹងធ្លាក់ខ្លួនទៅជាប្រទេសដែលក្រជាងគេបំផុតលើលោក ហើយរូបបីយ៍ប័ត្រក៏នឹងធ្លាក់តម្លៃ។
ជ័យជំនះរបស់តាលីបង់វាជាជ័យជំនះយុទ្ធសាស្រ្តរបស់ប៉ាគីស្ថាន ហើយ រដ្ឋាភិបាលតាលីបង់ក៏នឹងអាចចូលរួម ជាមួយអង្គការសេដកិច្ច ចិន ប៉ាគីស្ថានផងដែរ (CPEC)។
គួរបញ្ជាក់ផងដែរថា រដ្ឋការលោកBiden បានបង្កកលុយរបស់ហ្វហ្គានីស្ថានដែលទុកនៅធនាគារកណ្តាលជាទុនបម្រុង ព្រមទាំងIMF ក៏បានបញ្ឍប់ការផ្តល់ជំនួយផងដែរ។