ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ខែកញ្ញានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម WANG YI ទីប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងជួបពិភាក្សាទ្វេភាគីជាមួយគ្នា នាទីស្តីការក្រសួងការបរទេសនៃកម្ពុជា រាជធានីភ្នំពេញ។
គួរបញ្ចាក់ថាតបតាមករអញ្ចើញរបស់ប្រមុខការទូតកម្ពុជាឯកឧត្តមប្រាក់ សុខុន ឯកឧត្តម WANG YI និងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីនាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងទស្សនកិច្ចនេះនេះឯកឧត្តមវ៉ាង យី ក៍បានអញ្ចើញចូលរួមក្នុងពិធីប្រគល ទទួល នូវពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀលថ្ងៃដដែលនេះផងដែរ ។